ពីនេះ ពីនោះ
ព័ត៍មានសុខភាព
១០ ចំណុច ដើម្បី​ញ៉ាំ​អាហារ ឲ្យ​បាន​ច្រើនជាង​មុន ហើយ​ឡើង​គីឡូ​ឆាប់​
06, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​មិនសូវ​ញ៉ាំ​បាយ​មែន​ទេ​? តើ​អ្នក​ចេះតែមាន​អារម្មណ៍​ថា​ឆ្អែត​មែន​ទេ​?



​អ្នក​ធាត់ ចង់​ស្គម រីឯ​អ្នក​ស្គម ចង់​ធាត់​។ គិត​ទៅ ពិតជា​ពិបាក​ផ្គាប់ចិត្ត​មនុស្ស​មែន​។ អ្នក​ធាត់ ឃើញ​អី ក៏​ឃ្លាន ហើយ​ញ៉ាំ​តែ​បន្តិច​សោះ ក៏​ឡើង​គីឡូ​ដែរ រីឯ​ស្គម ឃើញ​អី ក៏​ឆ្អែត ហើយ​ទោះបី​ញ៉ាំ​ច្រើន ក៏​មិន​ឡើង​គីឡូ​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ជម្រុញ​ឲ្យ​អ្នក​ញ៉ាំ​អាហារ ឲ្យ​បាន​ច្រើនជាង​មុន ៖

១ ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​បញ្ចេញ​ញើស និង​ថាមពល ដូច្នេះ ពេល​អ្នក​ហត់ អ្នកនឹង​ញ៉ាំ​ច្រើនជាង​ធម្មតា​
២ ញ៉ាំ​អាហារ​ពេលព្រឹក​ជាប្រចាំ ដើម្បី​ជំរុញ​ដល់​ការរំលាយ​អាហារ​
៣ ញ៉ាំ​អាហារ​តិចៗ តែ​ច្រើនដង​
៤ ញ៉ាំ​អាហារសម្រន់ ដែលមាន​សុខភាព​ល្អ​
៥ រៀបចំ​អាហារ​ឲ្យ​មាន​សោភ័ណភាព និង​ងាយស្រួល​ទទួលទាន​
៦ រ​បៀ​បកន្លែង​ញ៉ាំ​អាហារ​ឲ្យ​មាន​ផាសុកភាព និង​ឆ្ងាញ់​ពិសារ​
៧ ញ៉ាំ​អាហារ​ជុំគ្នា​ជាមួយ​មិត្តភក្តិ ឬ​ដៃគូ​របស់​អ្នក​
៨ ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន​មុខ​ផ្សេងៗ​គ្នា​
៩ ញ៉ាំ​ទឹក​ផ្លែឈើ ដើម្បី​ជម្រុញ​ដល់​ក្រពះ​ពោះវៀន​របស់​អ្នក ឲ្យ​ធ្វើការ​បណ្តេញ​ជាតិពុល និង​កាក​សំណ​ល់​ចេញ​ឲ្យ​អស់​
១០ ធ្វើ​អាហារ​ដែល​អ្នក​ចូលចិត្ត ញ៉ាំ​ដោយ​ខ្លួនឯង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com