ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ផ្ទៃពោះ អាច​ញ៉ាំ​ផ្លែ​សាវម៉ាវ​បានទេ​?
21, May 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​សាវម៉ាវ គឺជា​ផ្លែឈើ​មានឱជារស​ឈ្ងុយឆ្ងាញ់​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​ចូលចិត្ត​។ ថ្វីត្បិតតែ​វា​មានតម្លៃ​ថ្លៃ​បន្តិច​មែន​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​ជាទី​ពេញនិយម​ដែរ​។ យ៉ាងណាមិញ និយាយ​ចំពោះ​រសជាតិ​វា​វិញ គឺ​ស្រដៀង​គ្នា​នឹង​ទំពាំងបាយជូរ និង​ជូរអែម​តែម្តង​។


​ទោះបីជា​យ៉ាងណាក៏ដោយ មាន​មិត្ត​អ្នកអាន​មួយចំនួន​បាន​សួរ​មក​ខាង​គេហទំព័រ​យើងខ្ញុំ​ថា តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួលទាន​ផ្លែ​សាវម៉ាវ​នេះដែរ​ឬ​អត់​?
​ចម្លើយ​នោះ​គឺថា នៅពេល​ញ៉ាំ​វា​ក្នុង​ចំនួន​មួយ​ល្មម វា​ពិត​ជាមាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ណាស់​៖

​រសជាតិ​ផ្អែម​របស់​ផ្លែ​សាវម៉ាវ​អាចជួយ​បំបាត់​ការ​ក្អួតចង្អោ និង​វិលមុខ ដែល​ស្ត្រី​ភាគច្រើន​កំពុងតែ​ប្រឈមមុខ​ក្នុងពេល​មាន​ផ្ទៃពោះ​។​

​ចាប់តាំងពី​ផ្លែ​សាវម៉ាវ​មាន​ជាតិ​ដែក​ខ្ព​ស់មក វា​ពិត​ជាមាន​ប្រយោជន៍​ក្នុងការ​ទប់ស្កាត់​ការ​អស់កម្លាំង និង​វិលមុខ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយក៏​ជួយ​ឲ្យ​គ្រាប់​ឈាមក្រហម​ស្ថិតក្នុង​កម្រិត​មួយ​មាន​សុខភាព​ល្អ​ដែរ​។​

​មាន​ម្តាយ​ជាច្រើន​តែងមាន​អា​ការៈមិន​ស្រួល​ក្នុង​ខ្លួន​ដោយសារតែ​រមាស់​ស្បែក​។ ផ្លែ​សាវម៉ាវ​មាន​ជាតិ​វីតាមីន E ខ្ពស់​ដែល​អាចជួយ​ផ្តល់​ជីវជាតិ​ដល់​ស្បែក និង​បំបាត់​អាកា​រៈរ​មា​ស់បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh
​​

© រក្សាសិទ្ធិដោយ thmeythmey.com