ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​ទាំងនេះ អាច​បញ្ជាក់ថា ថ្លើម​របស់​អ្នក មាន​ជាតិពុល​ច្រើនណាស់​
21, May 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម ដើរតួនាទី​ជា​អ្នក​ច្រោះ​ជាតិពុល ចេញពី​ក្នុង​រាងកាយ​របស់​អ្នក ប៉ុន្តែ ប្រ​សិ​បើ​ជាតិពុល​ច្រើន ឬ​ថ្លើម​មាន​សុខភាព​មិនល្អ ថ្លើម​របស់​អ្នក​ក៏​ងាយ​នឹង​ពុល ដោយសារ​ជាតិពុល​ទាំង​នោះដែរ​។​



​ពេល​ថ្លើម​របស់​អ្នក​សំបូរ​ជាតិពុល​បែបនេះ ថ្លើម​របស់​អ្នក​មិនអាច​ធ្វើបាន​ដូច​ធម្មតា ហើយ​រោគសញ្ញា​ជាច្រើន ចាប់ផ្តើម​លេចចេញ​។​ 
​រោគសញ្ញា​ព្រមាន ដែល​បញ្ជាក់ថា ថ្លើម​របស់​អ្នកមាន​ជាតិពុល​ច្រើន ៖

១ ហើម ឬ​ប៉ោង​ក្នុង​ពោះ​

២ ចេះតែ​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ​

៣ ឈឺ​ក្នុង​តំបន់​ថ្លើម​

៤ ឈឺក្រពះ​

៥ បែកញើស​ស្អិត​ច្រើន​

៦ ស្បែក​ឡើង​ស្រអាប់ ឬ​លឿង​

៧ ស្រក​ទម្ងន់​។​ល​។​

​ប្រសិនបើ​អ្នកមាន​សញ្ញា​ទាំងនេះ សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើលថា​តើ ថ្លើម​របស់​អ្នក ពិត​ជាមាន​បញ្ហា​ដែរឬទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com