ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 ហេតុអ្វី​អ្នក​ត្រូវ​កាត់បន្ថយ​ការ​បណ្តោយ​កូនតូចៗ លេង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​
22, May 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​កុមារ​តូចៗ ត្រូវបាន​ទាក់ទាញ​យ៉ាងខ្លាំង​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ប្រភេទ​មាន​កញ្ចក់​អេក្រង់​អាច​បញ្ជា​ដោយ Touch បាន ហើយ​ឪពុកម្តាយ​ក៏​តែងតែ​ផ្តល់​ឧបករណ៍​ទាំងនេះ​សម្រាប់​ពួកគេ​ប្រើប្រាស់​ច្រើន​ដែរ​។


​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងនាម​ជា​ឪពុកម្តាយ​ឆ្លាត​វៃ គួរតែមាន​ដែន​កំណត់​មួយ​សម្រាប់​កូន​ខ្លួន​ប្រើប្រាស់​ឧបករណ៍​ទាំងអស់នោះ ដោយ​ផ្អែកលើ​ហេតុផល​ដូចខាងក្រោម​នេះ​៖
​ក្មេង​ប្រហែលជា​ពិបាក​គេង​លក់​ដោយសារតែ​ពួកគេ​ជក់​លេង​ពេក​

​ក្មេង​អាច​នឹងមាន​បញ្ហា​លើ​ការនិយាយ ការយកចិត្តទុកដាក់ ការគិត និង​ជំនាញ​សង្គម ដោយសារតែ​ពួកគេ​មិនចេះ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយនឹង​មនុស្ស​ជុំវិញខ្លួន​
​ក្មេង​អាច​នឹង​ធាត់​ជ្រុល ដោយសារតែ ចំណាយពេល​លេង​ច្រើនជាង​នៅតែ​មួយកន្លែង​

​ក្មេង​អាច​នឹងមាន​បញ្ហា​លើ​អាកប្បកិរិយា ដោយសារតែ​ពួកគេ​ព្យាយាម​ធ្វើ​ត្រាប​តាម​នូវ​អ្វីដែល​ពួកគេ​មើលឃើញ​ក្នុង​កញ្ចក់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទាំងនោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com