កីឡាជាតិ
ជាតិ
AFF U15 Girl៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ខណៈថៃគ្រងម្ចាស់ជើងឯក
× ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ថៃ បានគ្រងតំណែងជើងឯកពានរង្វាន់ AFF U15 Girl Championship ប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមហ្វីលីពីន ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២០ ខែឧសភា នៅកីឡដ្ឋាន KM16។ ចំណែកក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ៣-១។
ក្រោយបំពេញបេសកកម្មអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងពានរង្វាន់ AFF U15 Girl Championship ប្រចាំឆ្នាំ២០១៧ នៅលើទឹកដីឡាវ ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាបានមកដល់មាតុប្រទេសវិញហើយកាលពីម្សិលមិញ។ ក្រុមកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ៣-១ នៅវគ្គផ្តាត់ព្រ័ត្រក្នុងជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣។
ចំណែកក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំថៃ បានក្លាយជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍នេះ ក្រោយយកឈ្នះក្រុមហ្វីលីពីន ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២០ ខែឧសភា នៅកីឡដ្ឋាន KM16 លើទឹកដីប្រទេសឡាវ។ ចំណែកក្រុមហ្វីលីពីនជាម្ចាស់ជើងឯករង ខណៈមីយ៉ាន់ម៉ាទទួលបានចំណាត់ថ្នាក់លេខ៣៕
Tag:
បាល់ទាត់
AFF U15 Girl
© រក្សាសិទ្ធិដោយ thmeythmey.com