ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ហោះហើរទៅវៀតណាមដោយឥតគិតថ្លៃជាមួយក្រុមហ៊ុនអាកាសចរណ៍ VietJet
23, May 2017 ,
5:04 pm
រូបភាព
×
ដោយ:
ជី ដាណា
ទីក្រុងហូជីមិញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ បន្ទាប់ពី "យុទ្ធនាការរដូវក្តៅ និង ការហោះហើរដោយឥតគិតថ្លៃ" ដ៏គួរឲ្យរំភើប ពីក្រុមហ៊ុនអាកាសចរណ៍ VietJet បានប្រកាសអំពីប្រូម៉ូស្សិនមាសចំនួនបីថ្ងៃដែលបានផ្តល់ជូននូវសំបុត្រប្រូម៉ូស្សិនរាប់លានសំបុត្រក្នុងតម្លៃត្រឹមតែ USD0.00 នៅក្នុងម៉ោងមាសដែលគិតចាប់ពីម៉ោង ១២:០០ - ១៤:០០ (ម៉ោងវៀតណាម) ពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០១៧ តាមរយៈវេបសាយ
www.vietjetair.com
។ ប្រូម៉ូស្សិននេះត្រូវបានអនុវត្តនៅលើផ្លូវហោះហើរក្នុងស្រុកទាំងអស់សម្រាប់ការធ្វើដំណើរពីថ្ងៃទី ០១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ (លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ) ។
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០១៧ អ្នកចូលរួមនៃការលេងហ្គេម "រដូវក្តៅដោយឥតគិតថ្លៃ ការហោះហើរដោយឥតគិតថ្លៃ” តាមរយៈវេបសាយ
freesummer.vietjetair.com
នឹងមានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍ដែលជាការហោះហើរត្រឡប់មកវិញដោយឥតគិតចំនួន ៥សំបុត្រសម្រាប់អ្នកដំណើរដែលធ្វើដំណើរជាក្រុមចំនួន ៥ នាក់ និងរង្វាន់ធំជាកញ្ចប់ដំណើរទេសចរណ៍ទៅកាន់គោលដៅដែលបានកំណត់ទុកណាមួយ។ ក្រៅពីយុទ្ធនាការរដូវក្តៅនេះ យើងខ្ញុំនឹងចាប់ផ្តើមសកម្មភាពជាច្រើនផ្សេងទៀតរួមមានការលេងហ្គេមបែបអន្តរកម្ម ការសម្តែងដ៏អស្ចារ្យដោយតារាល្បីៗជនជាតិវៀតណាម និងអន្តរជាតិ "VietJet ឈុតប៊ីគីនី" នៅឯព្រលានយន្តហោះក្នុងស្រុក និងអន្ដរជាតិមួយចំនួន និងនៅលើយន្តហោះកំពុងហោះហើររបស់ក្រុមហ៊ុន VietJet ដែលត្រូវបានគេរំពឹងថានឹងជួយ “បង្កើនកំម្តៅថែមឡើងឡើង” សម្រាប់រដូវក្តៅរបស់អ្នក។
សំបុត្រប្រូម៉ូស្សិនមានសម្រាប់កក់នៅក្នុងម៉ោងមាសចាប់ពីម៉ោង ១២:០០រហូតដល់ម៉ោង ១៤:០០(GMT+7) តាមរយៈវេបសាយ
www.vietjetair.com
(ដែលអ្នកក៏អាចចូលបានតាមរយៈទូរសព្ទឆ្លាតវៃរបស់អ្នកផងដែរតាមរយៈ
https://m.vietjetair.com
) ឬតាមរយៈវេបសាយ
www.facebook.com/vietjetvietnam
(ដោយគ្រាន់តែចុចលើប៊ូតុង “Booking”)។ សម្រាប់ការចំណាយអ្នកអាចធ្វើឡើងតាមរយៈកាតឥណពន្ធ និងកាតឥណទាននៃក្រុមហ៊ុន Visa ក្រុមហ៊ុន MasterCardក្រុមហ៊ុន JCB ក្រុមហ៊ុន KCP និងក្រុមហ៊ុន American Express ផងដែរ។
នៅក្នុងកំឡុងពេលចំនួនពីរ ដែលទីមួយចាប់ពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ និងទីពីរថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៧ សម្រាប់អ្នកដំណើរចំនួន ១,០០០ នាក់ ដែលបានធ្វើការចំណាយរួចរាល់ជាមួយនឹងកាតធនាគារ HDBank តាមរយៈវេបសាយ
www.vietjetair.com
ឬតាមរយៈសេវាធនាគារអេឡិកត្រូនិចនៃធនាគារ HDBank នឹងត្រូវបានធ្វើការទូទាត់សងត្រឡប់វិញរហូតដល់ទៅ ៥០ ភាគរយ នៃតម្លៃប្រតិបត្តិការសរុប រហូតដល់ ៣០០,០០០ ដុងសម្រាប់អ្នកដែលមានកាន់កាត និង៥០០,០០០ ដុងសម្រាប់អតិថិជនថ្មី (ការធ្វើឱ្យមានដំណើរការ និងការប្រមូលការចំណាយប្រចាំឆ្នាំ) ក្នុងរយៈពេល ២ សប្ដាហ៍មុនថ្ងៃប្រូម៉ូស្សិនមកដល់។
អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់ក្នុងប្រទេសវៀតណាមដែលបានប្រតិបត្តិការជាក្រុមហ៊ុនអាកាសចរណ៍ដ៏ថ្មីសន្លាងជាមួយនឹងតម្លៃថោកសមរម្យ ព្រមទាំងសេវាកម្មដ៏ល្អដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុននេះមិនមែនត្រឹមតែផ្ដល់ជូនសេវាកម្មហោះហើរតែមួយមុខសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាបានប្រើប្រាស់បច្ចេកវិជ្ជាពាណិជ្ជកម្មអេឡិចត្រូនិកចុងក្រោយបង្អស់ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មជាច្រើនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាសមាជិកនៃសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ International Air Transport Association (IATA) ដែលទទួលបានវិញ្ញាប័នបត្របញ្ជាក់ពីការត្រួតពិនិត្យសុវត្ថិភាពនៃប្រតិបត្តិការ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃ Top 500 Brands ប្រចាំតំបន់អាស៊ីក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលលោក Nielsen និងទទួលបានពានរង្វាន់ “Best Asian Low Cost Carrier” នៅក្នុងការប្រគល់រង្វាន់នៃកម្មវិធី TTG Travel Awards កាលពីឆ្នាំ ២០១៥ ដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់អតិថិជន ភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទូទាំងតំបន់អាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានគេចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងក្រុមហ៊ុនអាកាសចរណ៍ទាំងបីដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកដោយក្រុមហ៊ុនវិភាគផ្នែកបណ្ដាញសង្គមសកលលោក Socialbakers។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ ដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវហោះហើរចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និងការហោះហើរទៅកាន់គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេសម៉ាឡេស៊ិ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ៣៥ លាននាក់។
ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។
ចុច Like ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍តាមរយៈ
https://www.facebook.com/VietjetVietnam
តាមដានយើងខ្ញុំនៅលើបណ្ដាញសង្គម Twitter តាមរយៈ
@Vietjetvietnam
និងទស្សនាវីដេអូរបស់យើងខ្ញុំតាមរយៈ
https://www.youtube.com/user/Vietjetvietnam
។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
24 ម៉ោង
អត្ថបទពេញនិយមបន្ថែម