ពីនេះ ពីនោះ
ពាក្យ «រុញ» , «ច្រាន» និង «ដោល» ជាកិរិយាសព្ទដែលអាចប្រើក្នុងន័យតែមួយបាន
× យោងតាមការពន្យល់នៅក្នុងវចនានុក្រមខ្មែរ សម្តេច ជួន ណាត បានពន្យល់ពាក្យ «រុញ» , «ច្រាន» និង «ដោល» នេះ ក្នុងន័យតែមួយ គឺធ្វើឱ្យឃ្លាតពីគ្នាដោយការរុញ, ការច្រាន និងការដោល។ល។ ពាក្យទាំងនេះ គឺជាកិរិយាសព្ទដែលវចនានុក្រមខាងលើពន្យល់ដូចខាងក្រោម៖
ពាក្យ «រុញ» បានន័យថា ច្រានទៅមុខ, ច្រានជម្រុល, រុញឧស, ទឹកថ្មីរុញទឹកចាស់។ល។
ពាក្យ «ច្រាន» បានន័យថា ធ្វើឲ្យឃ្លាតទៅដោយរុញនឹងដៃ។ល។
ពាក្យ «ដោល» បានន័យថា រុញច្រានដោយថ្នោល, ដោលទូក, ស្ទុះដាលរុញឡើង និងកូននេះថ្លោសណាស់ វាចេះតែដោលកាន់ទប់ស្ទើរតែនឹងមិនជាប់។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com