ពីនេះ ពីនោះ
ឧទានសញ្ញា « ! » ត្រូវប្រើពេលណានៅក្នុងការសរសេរភាសាខ្មែរ?
× សាធារណជនភាគច្រើនប្រើឧទានសញ្ញា « ! » នេះ ដោយមិនដឹងត្រូវប្រើក្នុងន័យបញ្ជាក់ ឬសម្គាល់ថាជាអ្វីឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា ឧទានសញ្ញា « ! » គឺជាវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប ( ! ) ដែលខ្មែរកំពុងតែប្រើនៅក្នុងការសរសេរភាសាខ្មែរ ដូចខាងក្រោម៖
ឧទានសញ្ញា ឬ វិម្ហយសញ្ញា គឺជាគ្រឿងសម្គាល់របស់ឧទាន ឬរបស់វិម្ហយៈ, ជាពាក្យសន្មតហៅវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប ( ! ) នេះសម្រាប់ប្រើដាក់ពីខាងចុងពាក្យឧទានអស្ចារ្យជាដើម, ដូចជា ឱ! ពុទ្ធោ ពុទ្ធោ!, ឱ! រូបអើយរូប ! លំបាកអ្វីម្ល៉េះទេ ! , អុញន៏ ! ខូចអស់រលីង!, ទៅៗ ! ។
ម្យ៉ាងទៀត ឧទានសញ្ញា « ! » នេះ គឺប្រើនៅពេលបញ្ចេញសំឡេងឮខ្លាំង, បន្លឺឬកម្ទរសំឡេងឮខ្លាំងៗដោយមានអំណរ ឬទុក្ខព្រួយ, ដោយមានសេចក្ដីអស្ចារ្យ, ដោយមានកំហឹងជាដើម។ ឧទាហរណ៍ សូរលាន់មាត់ ឬសម្រែកសត្វជាដើម, ដូចជា អា៎!, អូ៎យ!, យី!, យីអើ! ; ខ្វាក!, ចេចៗ! ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com