កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក​ល្ងាច​នេះ ការពារជាតិ​ប៉ះ​វេ​ស្ទើ​ន ថា​យ​ហ្គឺ​រ​ជួប​ព្រះខ័ន​រាជ​
27, May 2017 , 12:31 pm        
រូបភាព
ក្រសួងការពារជាតិ បាន​ចាញ់​វេស្ទើនភ្នំពេញ ៣-២ កាលពីជើងទីមួយ
ក្រសួងការពារជាតិ បាន​ចាញ់​វេស្ទើនភ្នំពេញ ៣-២ កាលពីជើងទីមួយ
ដោយ:
ក្រោយ​រង​ការបរាជ័យ​កាលពី​ជើង​ទី​១ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​នឹង​បើក​ការ​សងសឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ សម្រាប់​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នា​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​(​ស្វាយរៀង​)​ត្រូវ​វិល​ជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែលជា​គូប្រជែង​បាន​យក​ស្មើ​ខ្លួន​កាល​ទី​១ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​នា​ល្ងាច​នេះ​ផងដែរ​។



​ក្រោយ​រង​ការបរាជ័យ ៣-២ ក្រោម​ថ្វី​ជើង​វេ​ស្ទើ​ន​ភ្នំពេញ​នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ជើង​ទី​១​កន្លងទៅ ក្រុម​ទ័ព នឹង​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​បើក​ការ​សងសឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ សម្រាប់​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា នេះ​។

​ចំណែក ក្រុម​ឈរ​កំពូល​តារាង​ស្វាយរៀង ត្រូវ​វិល​មកជួប​ដៃគូ​ចាស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​សារជាថ្មី បន្ទាប់ពី​ក្រុម​ទាំងពីរ​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ កាលពី​ជើង​ទី​១​។ ក្រុម​ទាំងពីរ​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់ ដើម្បី​កាត់សេចក្តី​ក្នុងជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។​

​កាលពី​ពាក់កណ្តាល​សប្តាហ៍​កន្លង​មក ណាហ្គា​វើ​ល បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មុន​ពេលដែល​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​បឹងកេត ២-១ ។ ទាំងនេះ​ជាការ​ប្រកួត​ដែល​រៀបចំឡើង​មុន​ដំណើរ​របស់​ណាហ្គា​វើ​ល និង​បឹងកេត ទៅ​ចូលរួម​ព្រឹត្តិការណ៍ Singapore Cup នៅ​សិង្ហ​បុរី​៕


© រក្សាសិទ្ធិដោយ thmeythmey.com