ជាតិ
អ្នកស្រុក​នៅតំបន់អង្គរ​បាន​ចំណូល​បន្ថែម​ពី​ការរក​ផ្សិត​
03, Jun 2017 , 1:59 pm         3528
រូបភាព
​សៀមរាប​៖ រដូវវស្សា​បាន​ដល់ ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​មាន​ភាព​បៃតង គួរ​ឲ្យ​ទាក់ទាញ​។ បន្ថែម​ពីលើ​នេះ ក្នុង​រដូវ​នេះដែរ ក៏​ជា​ពេលវេលា​មួយ​សម្រាប់​អ្នកស្រុក​អង្គរ ដើររក​ផ្សិត​តាម​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ផងដែរ​។ ផ្សិត​មាន​ច្រើន​ប្រភេទ មាន​ផ្សិត​កង្កែប ផ្សិត​ក្ងោក ផ្សិត​លាច ។​ល​។​


​អ្នកស្រី ទុំ ដែលជា​អ្នកលក់​ផ្សិត​ម្នាក់​បាន​និយាយថា រដូវ​ផ្សិត (​ផ្សិត​ធម្មជាតិ​ដុះ​ក្នុងព្រៃ​) នៅក្នុង តំបន់​អង្គរ​មាន​រយៈពេល​២​ខែ គឺ​ចន្លោះ​ពី​ខែ​៤ ដល់​ខែ​៥​។ អ្នកស្រី​បន្ថែមថា អ្នក​ចូលចិត្ត​ហូប​ផ្សិត តែង​ចូល​ទិញ​មិន​លោះ​ឡើយ ហើយ​ក្នុង​មួយថ្ងៃៗ អ្នកស្រី​អាច​រកចំណូលបាន​ខ្ទង់​៤​ទៅ​៥​ម៉ឺន ពី​របរ​តូចតាច​នេះ​។​

​អ្នកស្រី ទុំ ជា​អាជីវករ​ម្នាក់​ក្នុងចំណោម​អាជីវករ​ផ្សេងទៀត ដែល​ដើរ​ប្រមូល​ផ្សិត​ពី​អ្នកស្រុក មក​លក់​បន្ត​។ គេ​អា​ចរក​ទិញ​ផ្សិត​ទាំងនេះ​បាន នៅតាម​ផ្លូវ​ចំបក់​កំណប់ ឬ​ផ្លូវ​អតីត​បញ្ជ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​របស់​ក្រុមហ៊ុន សុខា​។ ក្រៅពីនេះ គេ​ក៏ ឃើញ​មាន​ដាក់លក់​នៅតាម​ផ្លូវ​មួយចំនួនទៀត​ក្នុង​ឧទ្យាន​អង្គរ មាន​ផ្លូវ​ប្រាសាទប្រែរូប ឬ​ភូមិ​ព្រះ​ដាក់​ជាដើម ហើយ​តម្លៃ​គឺ​ទៅតាម​ប្រភេទ​ផ្សិត​មួយៗ​៕





























Tag:
 ផ្សិត​
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ