ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សេដ្ឋកិច្ច
អគ្គនាយក​ក្រុមហ៊ុន​Mercedes៖​ការប្រើ​រថយន្ត​ថ្មី​កម្ពុ​ជាមាន​តិច តែ​ជាស​ញ្ញា​ល្អ​នៃ​កំណើនសេដ្ឋកិច្ច​
05, Jun 2017 , 8:59 pm        
រូបភាព
​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី​(James ZEMKE) អគ្គនាយក​នៃ​របស់​ក្រុមហ៊ុន Mercedes-Benz (​មើ​ស៊ី​ឌី​ស​-​បិ​នស៍​) សង្កេតឃើញថា ពលរដ្ឋ​កម្ពុជា​មួយចំនួន បាន​ងាក​មកប្រើប្រាស់​រថយន្ត​ថ្មី និង​មានតម្លៃ​ថ្លៃ ប៉ុន្តែ​ចំនួន​នេះ នៅមាន​តិចតួច​នៅឡើយ ខណៈ​ពលរដ្ឋ​ភាគច្រើន កំពុង​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​។ ដ្បិត​ចំនួន​នេះ នៅមាន​តិចតួច ប៉ុន្តែ​វា​ជា​សញ្ញា​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​។​



​សម្រាប់ លោក ជេ​ម ការប្រើប្រាស់​រថយន្ត​មួយ​ទឹក​នេះ មិនមែនជា​បញ្ហា​ឡើយ ឲ្យ​តែ​អ្នកប្រើប្រាស់​ចេះ​ពី​របៀប​ថែ​ទាំង​រថយន្ត​។ បញ្ហា​នៅត្រង់ថា រថយន្ត​ដែល​នាំ​ចូលមក ខ្លះ​រចនា​ឡើង​សម្រាប់​បើកបរ​នៅលើ​ផ្លូវ​រលោង​ស្អាត មិនត្រូវ​នឹង​ស្ថានភាព​ផ្លូវ​នៅ​កម្ពុជា និង​ប្រភេទ​ម៉ាស៊ីន​មិន​ស្រប​នឹង​ប្រេងឥន្ធនៈ​ជាដើម ដែល​ធ្វើ​ឲ្យ​រថយន្ត​នោះ​ឆាប់​ខូច ឬ​មាន​បញ្ហា​ម៉ាស៊ីន​។ នេះ​បើ​តា​អគ្គនាយក​នៃ​របស់​ក្រុមហ៊ុន Mercedes-Benz ដែល​បន្ត​និយាយ​ពី​បញ្ហា​របស់​រថយន្ត​ដែល​នាំ​ចូលមក​កម្ពុជា​នោះ អាចជា​រថយន្ត​ដែល​ធ្លាប់មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ខូចខាត​ដោយ​គ្រោះធម្មជាតិ​ជាដើម​។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​លោក​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី​(James ZEMKE) អគ្គនាយក​នៃ​របស់​ក្រុមហ៊ុន Mercedes-Benz ដូចតទៅ​៖ 









Tag:
 James ZEMKE
 ​ រថយន្ត​
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com