ជាតិ
សម្តេច ហ៊ុន សែន ស្នើ​យូណេស្កូ និង​ក្រសួង​ពាក់ព័ន្ធ គិត​ទាំង​ការអភិរក្ស និង​អភិវឌ្ឍន៍​ក្រុង​បេតិកភណ្ឌ​
12, Jun 2017 , 3:21 pm        
រូបភាព
​សៀមរាប​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមទាំង​អង្គការ​យូណេស្កូ​ផង ឲ្យ​គិតគូរ ឲ្យ​មាន​ទាំង​ការអភិរក្ស និង​ការអភិវឌ្ឍន៍ នៅ​ទីក្រុង​បេតិកភណ្ឌ​។



​ពី​ពិធី​បើក​សន្និសីទ​អន្តរជាតិ ស្តីពី​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ​លើក​ទី​១ នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ សម្តេច​បានស្នើ​ដូច្នេះ​ថា​៖«​សូមកុំ​ឲ្យ​មាន​របៀប​ឆ្វេង​ពេក ឬ​ស្តាំ​ពេក ក្នុង​ក្របខណ្ឌ​នៃ​ការអភិរក្ស​ទីក្រុង​បេតិកភណ្ឌ​»​។ សម្តេច​បាន​បញ្ជាក់ថា​ទៀតថា ការអភិរក្ស ដោយ​មិន​ភ្លេច​គិតពី​ការអភិវឌ្ឍន៍ ឬ​គិតតែ​ពី​អភិវឌ្ឍន៍ មិន​គិតពី​អភិរក្ស នឹង​នាំ​ការរំខាន​ដល់​ការអភិវឌ្ឍន៍​។​

​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន​៖

 





Tag:
 ហ៊ុន សែន​
 ​ បេតិកភណ្ឌ​
 ​ អភិរក្ស​
  ​អភិវឌ្ឍន៍​
© រក្សាសិទ្ធិដោយ thmeythmey.com