ជាតិ
មុន​អស់តំណែង លោក ញឹក ប៊ុនឆៃ ទូរ​សព្ទ​ច្រ​ឡំ​លេខ​ទៅ​លោក អេង ឆៃអ៊ាង​
13, Jun 2017 , 1:52 pm         20629
រូបភាព
ដោយ: ថ្មីៗ
​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ព្រះមហាក្សត្រ​បញ្ចប់​តំណែង​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៥ ខែមិថុនា​។ គ្មាន​ការបញ្ជាក់​ហេតុផល​ផ្លូវការ​ណាមួយ​ឡើយ ប៉ុន្តែ​មានការ​លើកឡើង​នានា​ថា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រូបនេះ មានបំណង​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។


​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​មួយ​ជាមួយ​វិទ្យុ VOA លោក ញឹក ប៊ុនឆៃ បាន​បដិសេធ តែ​លោក​ទទួលស្គាល់​ការភាន់ច្រលំ​របស់ខ្លួន​នៅមុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដោយបាន​ទូរ​សព្ទ​ច្រ​លំ​ទៅកាន់​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​លោក​គិតថា ខ្លួន​កំពុងនិយាយ​ជាមួយ លោក អ៊ី គឹម​អៀង ប្រធាន​ប្រតិបត្តិ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​សូម​ទស្សនា​បទ​សម្ភាស​ទាំងស្រុង​របស់​វិទ្យុ VOA ជាមួយ​លោក ញឹក ប៊ុនឆៃ​៖


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ