ជាតិ
សម្ដេច ហេង សំរិន នឹងទៅទស្សនកិច្ចនៅឡាវ និងវៀតណាម រយៈពេល៦ថ្ងៃ
× ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមាណិតឡាវ និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២១ ដល់២៦ មិថុនា ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងអគ្គលេខាដ្ឋានរដ្ឋសភា នៅថ្ងៃទី១៥ ខែមិថុនា ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេច ហេង សំរិន នឹងត្រូវជួបពិភាក្សាទ្វេភាគី ជាមួយប្រធានរដ្ឋសភាឡាវ និងជួបសវនការជាមួយនាយករដ្ឋមន្ត្រីឡាវ និងប្រធានរដ្ឋឡាវផងដែរ។ ប្រធានរដ្ឋសភាកម្ពុជា នឹងបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែមិថុនា ឆ្នាំ២០១៧។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ សម្ដេច ហេង សំរិន និងគណៈប្រតិភូកម្ពុជា ក៏បន្តដំណើរទៅ ប្រទេសវៀតណាម ជួបពិភាក្សាទ្វេភាគី ជាមួយប្រធានរដ្ឋសភាវៀតណាម និងជួបសវនការជាមួយ នាយករដ្ឋមន្ត្រីវៀតណាម ប្រធានរដ្ឋសភា និងអគ្គលេខាធិការបក្ស។ គណប្រតិភូកម្ពុជា នឹងចូលរួមប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងកិច្ចប្រជុំរណសិរ្ស កម្ពុជា ឡាវ វៀតណាម មុននឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី២៦ មិថុនា។
Tag:
ហេង សំរិន
ឡាវ
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com