ជាតិ
គ​.​ជ​.​ប នឹង​រៀបចំ​បញ្ជី​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ នៅ​ខែកញ្ញា​ខាងមុខនេះ​
19, Jun 2017 , 9:36 am         16503
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នឹង​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​១​ខែកញ្ញា ដល់​ថ្ងៃទី​៩​ខែវិច្ឆិកា​ខាងមុខនេះ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។​


​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា អំពាវនាវ​ដល់​ពលរ​ដ្ឋ​ដែល​ពុំទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦​កន្លងមកនេះ ត្រៀមខ្លួន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល គ​.​ជ​.​ប នឹង​ចាប់ផ្ដើម​ដំណើរការ​ខាង​នេះ​។​

​បន្ថែម​ពីលើ​នេះ​លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រាល់​ចំណុច​ខ្វះខាត​ដែល​បានកើត​ឡើង​នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នេះ គ​.​ជ​.​ប ក៏​នឹង​ពិភាក្សាគ្នា ដើម្បី​ត្រៀម​រៀបចំ​នីតិវិធី​បន្ថែមទៀត យក​ដាក់ជូន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​រួមគ្នា ស្របទៅតាម​ច្បាប់បោះឆ្នោត និង​រដ្ឋធម្មនុញ្ញ​៕

Tag:
 ហង្ស ពុទ្ធា​
 ​​​ គជប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next