អត្ថបទពាណិជ្ជកម្ម
AirAsia Runway Ready Designer Search 2017 ប្រកាស​លទ្ធផល​បេក្ខជន​ជ័យលាភី​ពីររូប​ក្នុងការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!
19, Jun 2017 , 9:53 am         849
រូបភាព
​ភ្នំពេញ​៖ កាលពីពេលថ្មីៗនេះ  AirAsia Runway Ready Designer Search ជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង ស្វែងរក​អ្នក​ឆ្នៃ​ម៉ូដ​ដៃឯក​ក្នុង​តំបន់​អាស៊ាន​បាន​មកដល់​ប្រទេស​កម្ពុជា​លើកដំបូង​បំផុត​! បេក្ខជន​ដែលជា​ប់​ជ័យលាភី តំណាង​ឲ្យ​ប្រទេស​កម្ពុជា​គឺ ឈ្មោះ លាច សាវុធ​ប៉េង​ហ៊ុយ (Leach Savunthpenghuy)​អាយុ​21​ឆ្នាំ និង ឈ្មោះ គង់ សុធា (Kong Sothea) អាយុ 22​ឆ្នាំ ហើយ​ពួកគាត់​នឹងត្រូវ​ដាក់តាំង​បង្ហាញ​ស្នាដៃ​ឆ្នៃ​ម៉ូដ​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ the Grand Finale ដែល​នឹង​ប្រព្រឹត្ត ទៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ខែសីហា​ខាងមុខ​។​

​ព្រឹត្តិការណ៍ AirAsia Runway Ready Designer Search 2017 គឺជា​ការប្រកួត​ស្វែងរក​អ្នក​ឆ្នៃ​ម៉ូដ​នៅក្នុង​តំបន់ អាស៊ាន​ទាំង ១០ ប្រ​ទស ដើម្បី​ផ្តល់ឱកាស​ដល់​អ្នក​ឆ្នៃ​ម៉ូដ​ដែល​ចង់​ទទួលបាន​ជោគជ័យ អាចមាន​ឱកាស ក្នុងការ​ប្រកួតប្រជែង​ក្នុង​តំបន់​បានជា​រៀងរហូត និង​មានឱកាស​បង្ហាញ​នូវ​កម្រង​ស្នាដៃ​ឆ្នៃ​ម៉ូដ​របស់ខ្លួន នៅក្នុង ព្រឹត្តិការណ៍ the KL Fashion Week Ready to Wear.

​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ AirAsia ប្រចាំ​តំបន់​ឥណ្ឌូចិន លោកស្រី Pornpun Ratanapitakkul មាន​ប្រសា​ន៍​ថា “​យើង​ពិតជា​រំភើប​រីករាយ​ណាស់​ក្នុងថ្ងៃនេះ​ដែល​បានឃើញ​នូវ​ការឆ្នៃប្រឌិត​ដ៏​អស្ចារ្យ និង​បាន​ស្វែងយល់​អំពី​អរិយធម៌ អាស៊ាន​ពី​អ្នក​ឆ្នៃ​ម៉ូដ​វ័យ​ក្នេ​ង​ក្នុងប្រទេស​កម្ពុជា​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​បាន​យក​ការប្រកួតប្រជែង​នេះ មកកាន់​ប្រទេសមួយ​នេះ ហើយ​សមត្ថភាព​របស់​ពួកគាត់​ពិតជា​មិន​ធ្វើ​ឲ្យ​យើង​អស់សង្ឃឹម​ឡើយ​។ ជាមួយនឹង​សម្ភារៈ ដែល​បង្ហាញ​ពី​វប្បធម៌​តែមួយ យើង​បាន​សិក្សា​ពី​ជាតិ​សាសន៍​មួយ​នេះ​បាន​យ៉ាងច្រើន ហើយ​យើង​ពិតជា​រីករាយ​ក្នុងការ ជួយ​ផ្គត់ផ្គង់​ដល់​អ្នក​ឆ្នៃ​ម៉ូដ​ទាំងនេះ​ជាមួយនឹង​កម្រិតស្តង់ដា​រ​ក្នុង​តំបន់​ដែល​នឹង​ជួយ​ឲ្យ​ពួកគាត់​អាច​ចាប់ផ្តើម​អាជីព​របស់ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆ្នៃ​ម៉ូដ​។ យើង​ទន្ទឹងរង់ចាំ​មើល​នូវ​ការឆ្នៃប្រឌិត​របស់​ពួកគាត់​ដែល​នឹងដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ ប្រកួត ហើយ​យើង​សង្ឃឹមថា​បេក្ខជន​ជ័យលាភី​ទាំងពីរ​រូប​នឹងធ្វើ​ការងារ​យ៉ាង​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត នៅ​ខែសីហា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​”



​អ្នក​ឆ្នៃ​ម៉ូដ​កម្ពុជា​ដែល​ចង់​ទទួលបាន​ជោគជ័យ​ត្រូវបាន​ឆ្លងកាត់​ការកាត់ក្តី​ដោយ​សុ​ក្រិត​នៅថ្ងៃនេះ ហើយ​បេក្ខជន ដែល​ត្រូវបាន​ជ្រើសរើស​គឺ​អាស្រ័យទៅលើ​ការឆ្នៃប្រឌិត​របស់​ពួកគាត់​ដែល​មិន​ចម្លង​ពី​គេ មាន​ភាព​សមាមាត្រ​ជាមួយ កម្រង​ស្នាដៃ ឆ្នៃ​ម៉ូដ ប្រកាន់ខ្ជាប់​ទៅនឹង​អរិយធម៌​អាស៊ាន មាន​ភាពជាក់ស្តែង និង​មាន​សក្តានុពល និង​ការធ្វើ​បទ​បង្ហាញ​នៅលើ វេទិកា​។​

​ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​នៃ​ប្រទេស​តំបន់​អាស៊ាន​ទាំងអស់​ដែល​យើង​នឹង​ជ្រើសរើស​បេក្ខជន​ពីរ​នាក់​មកពី​ប្រទេស​នីមួយៗ​ដើម្បី​ចូលរួម​ប្រកួត​យក​ជើងឯក​នៅ​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​ព្រឹត្តិការណ៍ the Grand Finale ក្នុង​ទីក្រុង គូ​ឡា​ឡាំ​ពួរ នៅ​ខែសីហា​ខាងមុខ​។​

​បេក្ខជន​ជ័យលាភី​ក្នុងការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ថ្ងៃនេះ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដូចជា AirAsia BIG Points 150,000 ពិន្ទុ ទឹកប្រាក់​ចំនួន MYR25,000 (23,800,000 រៀល​) ដើម្បី​យកទៅ​បង្កើត capsule collection រួចហើយ​ដាក់លក់​នៅក្នុង​គេហទំព័រ fashionvalet.com  ទទួលបាន​ការផ្សព្វផ្សាយ​នូវ​ការឆ្នៃ​ម៉ូដ​របស់ខ្លួន​ក្នុង​ទស្សនាវដ្ដី Travel3Sixty របស់ AirAsia ចំនួន 6 ទំព័រ ការហោះហើរ​មិន​គិតថ្លៃ​ពី AirAsia និង​ទទួលបាន​ការបង្ហាត់បង្រៀន​ពី the KLFW RTW លើកលែងតែ​ឱកាស​ក្នុង​ការដាក់​បង្ហាញ​ស្នាដៃ​នៃ​ការឆ្នៃ​ម៉ូដ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ KL Fashion Week RTW 2018 តែប៉ុណ្ណោះ​។​





​គណកម្មការ​សម្រាប់​ឆ្នាំនេះ​មានដូចជា លោក Andrew Tan ស្ថាបនិក​នៃ KL Fashion Week Ready to Wear លោកស្រី Pornpun Ratanapitakkul ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ AirAsia ប្រចាំ​តំបន់​ឥណ្ឌូចិន លោកស្រី  Tan Hooi Min ប្រធាន​ផ្នែក​បញ្ជា​ទិញ FashionValet រួមជាមួយ​នឹង លោក Don Protasio នាយក​គ្រប់គ្រង ផ្នែក​គំនិត​ឆ្នៃប្រឌិត​សម្រាប់ Fashion Lab Magazine និង​លោកស្រី Natacha Van អ្នក​ឆ្នៃ​ម៉ូដ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ពួកគាត់​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​បេក្ខជន​ទាំងអស់ ក៏ដូចជា​ការប្ដេជ្ញាចិត្ត​របស់ ពួកគាត់​សម្រាប់​ផ្នត់គំនិត​អាស៊ាន​។

AirAsia ក៏​ជា​ដៃគូ​ធ្វើដំណើរ​របស់ KLFW RTW 2017 ផងដែរ​។ ហើយ​យើង​នឹង​ដឹក​ជ​ញ្ញូ​ន​ក្រុម​អ្នក​ឆ្នៃ​ម៉ូដ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia និង​តាម​បណ្តាញ​ផ្លូវ​ដ៏​ធំ​ទូលាយ​របស់ AirAsia X Groups ដោយ​រួមបញ្ចូល ទាំង ឥណ្ឌា ជប៉ុន ចិន កូរ៉េខាងត្បូង និង​អូស្ត្រាលី ដើម្បី​ដាក់តាំង​បង្ហាញ​កម្រង​នៃ​ការឆ្នៃ​ម៉ូដ របស់​ពួកគាត់​នៅក្នុង​ព្រឹត្តិការណ៍ the KLFW RTW runway​។​

​ចូលទៅ​កាន់ Youtube Channel របស់ AirAsia (youtube.com/user/AirAsia) ដើម្បី​ទស្សនាការ​ធ្វើដំណើរ របស់​បេក្ខជន​ចូលរួម​ប្រកួត​ទាំងអស់​នៅ​ជុំវិញ​ប្រទេស​អាស៊ាន​សម្រាប់​ព្រឹត្តិការណ៍​ស្វែងរក​អ្នក​ឆ្នៃ​ម៉ូដ AirAsia Runway Ready Designer Search 2017 ឫ​ក៏​ចូលទៅ​កាន់ hashtag #AirAsiaRunway  នៅតាម​បណ្តាញ​សង្គម​នានា​ដូចជា Facebook (facebook.com/AirAsia) និង Twitter (twitter.com/AirAsia).

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង