ជាតិ
តើការរៀបចំអាពាហ៍ពិពាហ៍យ៉ាងដូចម្តេចដែលល្អត្រឹមត្រូវ ហើយចំណាយថវិកាសមរម្យ?
× ភ្នំពេញ៖ អ្នកធ្លាប់រៀបការជូនកូនចៅហើយ ឬគូស្រករដែលរៀបការហើយ អាចមានបទពិសោធន៍ជីវិតក្នុងការរៀបចំអាពាហ៍ពិពពាហ៍។ តែសម្រាប់គូស្រករថ្មី ឬអាណាព្យាបាលថ្មីដែលមិនធ្លាប់មានកូនចៅការ ពួកគេអាចប្រឈមនឹងបញ្ហាខ្លះៗ ប្រសិនបើពួកគេមិនមានអ្នកជំនាញជួយឲ្យយោបល់នោះទេ។ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ក្រុមហ៊ុនរៀបចំព្រឹត្តិកាណ៍ ANUSSA គ្រោងនឹងរៀបចំពិព័រណ៍អាពាពិពាហ៍ដ៏ធំមួយនៅថ្ងៃទី២២-២៣ខែកក្កដាខាងមុខនេះនៅទីក្រុងរណបកោះពេជ្ររាជធានីភ្នំពេញ។
ព្រឹត្តិការណ៍«ពិព័រណ៍អាពាហ៍ពិពាហ៍»ដែលមិនសូវធ្លាប់មានបង្កើតនៅក្នុងប្រទេសកម្ពុជានោះ ឥឡូវក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា(ANUSSA) គ្រោងនឹងបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនៅថ្ងៃទី២២-២៣ ខែកក្កដាឆ្នាំ២០១៧ខាងមុនេះ នៅទីក្រុងកោះពេជ្ររាជធានីភ្នំពេញដោយមានវត្តមានក្រុមហ៊ុនឧបត្ថម្ភជាច្រើនចូលរួមផងដែរ។
នៅក្នុងពិព័រណ៍នោះដែរ ក្រុមហ៊ុននឹងរៀបចំឲ្យអ្នកចូលរួមទាំងឡាយអាចយល់ដឹង និងទទួលបានព័ត៌មានអំពីទំនៀមទម្លាប់ និងពិធីការក្នុងការរៀបចំអាពាហ៍ពិពាហ៍, ការប្រឹក្សាយោបល់លើគម្រោងអាពាហ៍ពិពាហ៍, ជម្រើសនៃការជ្រើសរើសសេវាកម្ម-ផលិតផលសម្រាប់ប្រើប្រាស់ក្នុងមង្គលការ, ការបញ្ចុះតម្លៃតម្លៃពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ, ការរៀបចំកម្រោងថវិកាវៃឆ្លាត និងសន្សំសំចៃបំផុត។ល។ និយាយជារួម អ្នកចូលរួមនឹងទទួលបានផលប្រយោជន៍ជាច្រើនពីព្រឹត្តិការណ៍ដ៏ប្រពៃមួយនេះ។
សូមបញ្ជាក់ថា ក្រោមការរៀបចំរបស់ក្រុមហ៊ុនជំនាញរៀបចំព្រឹត្តិការណ៍ (ANUSSA), ក្រុមហ៊ុនពាក់ព័ន្ធជាច្រើននឹងចូលរួមបង្កើតពិព័រណ៍អាពាពិពាហ៍ពិពាហ៍ដ៏ធំមួយនេះឲ្យទទួលបានជោគជ័យសម្រាប់ក្រុមហ៊ុននានា និងសម្រាប់អតិថិជន។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ជោគជ័យទាំងអស់គ្នា ពោលគឺជោគជ័យសម្រាប់អតិថិជន (អ្នកចូលរួម) ក្រុមហ៊ុនឧបត្ថម្ភ និងក្រុមហ៊ុនអ្នករៀបចំ៕
© រក្សាសិទ្ធិដោយ thmeythmey.com