អត្ថបទពាណិជ្ជកម្ម
សាម​សុង Galaxy S8 | S8+ លក់បាន ៥ លាន​គ្រឿង​ជាស​កល​
20, Jun 2017 , 3:04 pm        
រូបភាព
​ថ្ងៃទី​១៩ មិថុនា ២០១៧ ថ្មីៗ​កន្លងមកនេះ ក្រុមហ៊ុន​សាម​សុង​បាន​សម្ពោធ​ទូរ​សព្ទ GALAXY S8 | S8+ ដ៏​ថ្មី​សន្លាង ធ្វើ​ឲ្យ​ពិភពលោក និង ក្រុមហ៊ុន​ផ្ទាល់​មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ទទួលបាន​នូវ​ការគាំទ្រ​ជាច្រើន​កុះករ​ពី​សំណាក់​អ្នកប្រើប្រាស់​ជាច្រើន​រាប់លាន​អ្នក​។

​ទោះបីជា​ចំនួន​ស្តុក​ដំបូង​នៃ​ទូរ​សព្ទ​នេះ​ចេញលក់​មាន​ចំនួន​កំណត់​ក៏ដោយ ក៏​ក្រុមហ៊ុន​សាម​សុង​បាន​លក់ S8 និង​S8+ រហូតដល់​ជាង ៥ លាន​គ្រឿង​ទូទាំង​សកល​។ យោងតាម​ទីផ្សារ​ភាគហ៊ុន Yuanta នៃ​ប្រទេស​កូរ៉េ (​តាម​របាយការណ៍ The Korea Herald) ក្រុមហ៊ុន​រំពឹងទុក​ថា​ការលក់​នឹង​អាចឈាន​ទៅដល់ ៥០.៤ លាន​គ្រឿង នៅក្នុង​ឆ្នាំ ២០១៧ ហើយ​កំពូល​ស្មា​ត​ហ្វូ​ន S8+ ដែល​អាច​រក​ចំណូល​ពី​ការលក់​រហូតដល់ ២៧.១ លាន​ដុល្លា​អាមេរិក ស្មើរ​នឹង ៥៤ ភាគរយ នៃ​ការលក់​សរុប​។


 
GALAXY S8 | S8+ គឺជា​ទូរ​សព្ទ​ដំបូង​ដែល​ត្រូវបាន​រចនា​ទ្បើង​ដោយ​បំពាក់​នូវ​អេក្រង់​ដ៏​ធំ​ភ្លឺ​ច្បាស់​ល្អ​។ គែម​សងខាង​នៃ​ទូរ​សព្ទ​ធ្វើ​ពី​លោហៈ​សុទ្ធ និង​បំពាក់​នូវ Infinity Display ដែល​ធ្វើ​ឲ្យ​មាន​រូបរាង​ស្អាត និង​មាន​ភាព​រលោង​ងាយស្រួល​ចាប់​កាន់​។ អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​តែងតែ​ជជែក​គ្នា​ពី​ទំហំ​ស្មា​ត​ហ្វូ​ន​ដែល​អាចធ្វើ​ឲ្យ​ពួកគេ​អាច​ចាប់​កាន់​សមល្មម​។ បែបនេះហើយ​ក្រុមហ៊ុន​សាម​សុង​ក៏បាន​រកឃើញ​ដំណោះស្រាយ​ដ៏​វិសេសវិសាល​មួយ​ដោយ​បំពាក់​នូវ​ប៊ូ​តុង​ដែល​បង្កប់​ក្នុង​អេក្រង់​។



​ទូរ​សព្ទ​អត់​គែម​ដ៏​ស្រស់ស្អាត​ទាំងនេះ ដែល​ដាំ​ទៅដោយ​គ្រឿង​លម្អ​បច្ចេកវិទ្យា​របស់​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​សាម​សុង បាន​វាយលុក​ទីផ្សារ​កម្ពុជា​កាលពីដើម​ខែឧសភា​មក​ម្លេះ​។ ដោយមាន​ការគាំទ្រ​ទូទាំង​សកលលោក​បែបនេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ទាន់ពេលវេលា​។



​លោក Seungho Choi នាយក​គ្រប់គ្រង​នៃ​សាម​សុង​សាខា​កម្ពុជា បាន​ប្រសាសន៍ថា​៖ «​សន្ទុះ​នៃ​ការលក់​នូវ​ទូរ​សព្ទ Galaxy S8 ជាទូទៅ មាន​កម្រិត​ខ្លាំង​នៅតាម​ខេត្ត​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើសពី​អ្វីដែល​យើង​បាន​រំពឹងទុក​។ ភាពខ្លាំង​នៃ​ការសម្ពោធ​ទូរ​សព្ទ Galaxy S8 គឺ​ការជឿទុកចិត្ត​ពី​អ្នកប្រើប្រាស់​ខ្មែរ​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​សាម​សុង​សូម​បង្ហាញ​ការពេញចិត្ត និង​ថ្លែងអំណរគុណ​ដល់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការជឿទុកចិត្ត​ចំពោះ​ស្លាក​យីហោ​សាម​សុង​»​។




​បើសិន​អ្នក​មិនទាន់បាន​ប្រើ GALAXY S8 | S8+ អ្នក​អាច​ទៅរក​ជាវ​បាន​នៅ​ហាង​ទំនើប​សាម​សុង​
​ទូទាំងប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​មកកាន់​ហាង​សាម​សុង​ថ្ងៃនេះ​!


​សម្រាប់​ព័ត៌មាន​បន្ថែម (​អង់គ្លេស​)៖ www.samsungmobilepress.com  http://news.samsung.com/galaxy
​សម្រាប់​ព័ត៌មាន​ពី​កា​រក​ម្ម៉​ង់ (​ខ្មែរ​)៖ http://www.samsunghotpromotion.com/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com