ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មានថា ទឹកដូង​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ថ្នាក់​នឹង​សោះ​
24, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​ទឹកដូង​អាច​ផ្តល់​ឲ្យ​អ្នក​យ៉ាងច្រើន​។



តើ​មាន​អ្វី​ខ្លះទៅ​?

    វា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក ដូចជា ៖ ជំងឺមហារីក​សុដន់ ឬ​មហារីក​ពោះវៀនធំ​ផងដែរ​។​
    វា​នឹង​ជួយផ្តល់​ថាមពល​ដល់​រាងកាយ​អ្នក​ច្រើន​។​
    វា​នឹង​ជួយ​រំលាយ​អាហារ ព្រមទាំង​ជួយ​ស្រូបយក​សារធាតុចិញ្ចឹម​ចូល​រាងកាយ​។​
    វា​នឹង​ជួយ​បង្កើន​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​សម្រាប់​ការពារ​ឆ្អឹង និង​ធ្មេញ​របស់​អ្នក​។​
    វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​ឆ្អឹង​អ្នក​ពុក​ឡើយ​។​
    វា​នឹង​ជួយ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ដំណើរការ​ស្រួល​។​
    វា​នឹង​ជួយ​ការពារ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ​។ ថែមទាំង​ជួយ​ការពារ​បេះដូង​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​ទៀតផង​។​
    វា​ក៏​អាចជួយ​ការពារ​ធ្មេញ​អ្នក​មិន​ឲ្យ​ដង្កូវ​ស៊ី​ដែរ​។​
    ជាពិសេស វា​នឹង​ជួយ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម​ផងដែរ​។​
    វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​នៅ​ក្មេង ហើយ​មិន​ងាយ​ជ្រួញ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com