ជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​ស្នើ​ឲ្យ​FBI ជួយ​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្តន៍​ច្បាប់​កម្ពុជា​
20, Jun 2017 , 8:19 pm        
រូបភាព
​សៀមរាប​៖ ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​អតីត​សិក្ខាកាម​បណ្ឌិតសភា FBI ប្រចាំ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២០ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​អរគុណ​ដល់ ស្ថាប័ន FBI (​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ​) ពិសេស​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់ឱកាស​ឲ្យ​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បណ្ឌិតសភា FBI ។ ជាងនេះទៅទៀត វា​គឺជា​មោទនភាព និង​កិត្តិយស ធំធេង​សម្រាប់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ​កម្ពុជា​ផងដែរ​។



​នៅ​ចំពោះមុខ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន FBI សម្តេច ស ខេង បាន​អំពាវនាវ​ដល់ FBI បន្ត​ជួយ​គាំទ្រ ការកសាង​សមត្ថភាព​កងកម្លាំង​អនុវត្តន៍​ច្បាប់​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ​។ សម្តេច ស ខេង បញ្ជាក់ថា ការណ៍​នេះ ជា​ឱកាស​ដល់​កម្ពុជា បានរួម​ចំណែក​ដល់​ការប្រយុទ្ធប្រឆាំង​បទល្មើស​អន្តរជាតិ​គ្រប់​ទម្រង់ សំដៅ​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល មាន​សន្តិភាព និង​សុវត្ថិភាព​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ស ខេង ដែល​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​អតីត​សិក្ខ​កាម FBI នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា នា​សណ្ឋាគារ សូ​ភី​តែ​ល អង្គរ ដូចតទៅ​៖
 





Tag:
 ស ខេង​
  FBI
© រក្សាសិទ្ធិដោយ thmeythmey.com