អត្ថបទពាណិជ្ជកម្ម
មុខងារ​៥​យ៉ាង​ដែល​លោកអ្នក​គួរតែ​ដឹង​មុន​ប្រើប្រាស់ Samsung Galaxy S8 និង Galaxy S8Plus
22, Jun 2017 , 3:45 pm        
រូបភាព
Samsung Galaxy S8 និង Galaxy S8 Plus គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែលមាន​រូបរាង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ​បំផុត ហើយ​បើ​និយាយ​អំពី​លក្ខណៈពិសេស​របស់​វា គឺមាន​ច្រើន​ដូចនេះ​យើង​និង​លើកយក​ចំនុច​មួយចំនួន​មក​ធ្វើការ​បកស្រាយ​រួមមាន រូបរាង Galaxy S8/S8 Plus, កាមេរ៉ា​, Edge Screen, Notification និង mySamsung​។​

​រូបរាង នរណាៗ​ក៏​ដឹង​ដែរ​ថា Galaxy S8 និង S8 Plus គឺមាន​អេក្រង់​ទំហំ ៥.៨​អ៊ី​ញ និង​៦.២​អ៊ី​ញ ប៉ុន្ដែ​អាច​ប្រើប្រាស់​ដោយ​ដៃ​ម្ខាង​បាន​ដោយសារ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​រចនា​ឡើង​ដោយមាន​អេក្រង់​ខ្ពស់ តែ​រាង​តូច ពោលគឺ វា​មាន​អេក្រង់​កោង​ជាប់​គ្នា​តែម្តង​ពី​ផ្នែក​ខាង​មុន ទៅ​និង​ផ្នែក​ខាងក្រោយ​។ Galaxy S8 និង S8 Plus គឺ​វា​មាន​សម្ថ​ត​ភាព​នៅក្នុង​ការប្រើប្រាស់​ដូចគ្នា​តែម្តង ដោយ​វា​មាន​លក្ខណៈ​ខុសគ្នា​តែ កម្លាំង​ថ្ម និង ទំហំ​អេក្រង់​ប៉ុណ្ណោះ​។​

​កាមេរ៉ា អាច​និ​យា​យា​បាន​ថា​សម្រាប់ Galaxy S8 និង S8 Plus ក្រុមហ៊ុន Samsung នៅតែ​រក្សា​ទំហំ​កាមេរ៉ា​ដដែល ពោលគឺ ១២MP ក្នុង​ក​ម្រឹត Aperture f/១.៧ និង​កាមេរ៉ា​មុខ​ទំហំ f/១.៧ ដូចគ្នា​។ ប៉ុន្ដែ បើទោះជា​ទំហំ​កាមេរ៉ា​នៅតែ​រក្សា​ដូចគ្នា​ទៅនឹង​ម៉ូ​ដែល​មុន​មែន តែ​ក្រុមហ៊ុន Samsung បាន​បំពាក់​នូវ​មុខងារ​មួយចំនួន​ដែល​សម្រួល​ដល់​ការប្រើប្រាស់​ដូចជា​៖ ការ Zoom អាចធ្វើ​ឡើង​ដោយ​ការ​ទាញ Shutter button ទៅ​ឆ្វេង រឺ​ស្ដាំ​បាន​ដើម្បី Zoom in រឺ Out  តែ​នៅតែ​រក្សា​គុណភាព​របស់​រូបភាព​ច្បាស់​ដូច​ធម្មតា​ដដែល​។​

Edge Screen ស្មា​ត​ហ្វូ​ន​កំពូលៗ​របស់​ក្រុមហ៊ុន Samsung គឺ​សុទ្ធ​តែមាន​អេក្រង់​កោង ស្ទើរ​គ្រប់​ម៉ូ​ដែល​ទៅហើយ ដូចនេះ​សម្រាប់ Galaxy S8 និង S8 Plus វិញ​ក៏​ដូចគ្នា​ដែរ​។ Edge screen ត្រូវបាន​រចនា​ឡើង​ដើម្បី​ជា​ផ្លូវ​កាត់​មួយ​សម្រាប់​អ្នកប្រើប្រាស់​ដោយ​គ្រាន់តែ​អូស​គែម​អេក្រង់​ពីស្ដាំ​មក​ឆ្វេង​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​បាន​ដោយ​មិនចាំបាច់​ចំណាយពេល​ច្រើន​ដូន​មុន​។​

Notification Default setting លើ Notification គឺមាន 4x3 តែ​លោកអ្នក​ក៏​អាច​កំណត់​សារជាថ្មី​បានដែរ ហើយ​សម្រាប់ Icon ដែលមាន​ស្រាប់​លោកអ្នក​ក៏​អាច​កំណត់​សារជាថ្មី​បានដែរ​។ មួយវិញទៀត គឺ​ទាក់ទង​ទៅនឹង​ដំណឹង​ដែល​ចូលមកក្នុង​ទូរស័ព្ទ​ដូចជា Facebook, Line ជាដើម វា​ក៏​អាច​កំណត់​បាន​ដូចគ្នា​ដែរ​។​

mySamsung mySamsung គឺជា​កម្មវិធី​រក្សា​ទំនាក់ទំនង ក៏ដូចជា​ជួយ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន Samsung ទាំងអស់​តាមរយៈ​កម្មវិធី​ផ្ទាល់ និង​គេហទំព័រ​។ មួយវិញទៀត វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុងការ​តំឡើង គ្រប់គ្រង និង​បង្កើន​ប្រសិទ្ធភាព​ផលិតផល Samsung​។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com