ពីនេះ ពីនោះ
អ្វី​ទៅជា «​ការគ្រប់គ្រង​តាមបែប​បន្ស៊ាំ​» និង «​ការគ្រប់គ្រង​ទេសភាព​ចម្រុះ​»?
26, Jun 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​ការគ្រប់គ្រង​តាមបែប​បន្ស៊ាំ​» និង «​ការគ្រប់គ្រង​ទេសភាព​ចម្រុះ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ការគ្រប់គ្រង​តាមបែប​បន្ស៊ាំ​» (Adaptive management ) ដំណើរការ​ជា​លក្ខណៈ​ប្រព័ន្ធ​សម្រាប់​កែលម្អ​ជា​បន្តបន្ទាប់​នូវ​គោលនយោបាយ​គ្រប់គ្រង​និង​ការប្រតិបត្តិ​នានា តាមរយៈ​ការរៀនសូត្រ​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​និង​ការប្រតិបត្តិ​នានា​កន្លងមក​។​

​ចំណែកឯ ពាក្យ «​ការគ្រប់គ្រង​ទេសភាព​ចម្រុះ​» (Integrated landscape management)
​ប្រព័ន្ធគ្រប់គ្រង​ធនធានធម្មជាតិ ដែល​ទទួលស្គាល់​គុណ​តម្លៃ​របស់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​អ្នកពាក់ព័ន្ធ​ជាច្រើន និង​របៀប​ដែល​នាំ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ប្រកាន់ខ្ជាប់​នូវ​គោលដៅ​ច្បាស់លាស់ ក្នុងការ​ប្រើប្រាស់​ដី​ឬ​យុទ្ធសាស្ត្រ ប្រកប​របរ​ចិញ្ចឹមជីវិត​ផ្សេងៗ​គ្នា​។

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com