ជាតិ
៧​គណបក្ស​ឈ្នះ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​
25, Jun 2017 , 12:57 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​គណបក្សនយោបាយ​ចំនួន​៧​ដែល​ឈ្នះ​ទទួលបាន​អាសនៈ​មេឃុំ ជំទប់​ទី​១ និង​ទី​២ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ថ្ងៃទី​៤​ខែមិថុនា​កន្លងទៅនេះ​។ យោងតាម​លទ្ធផល​ផ្លូវការ​ទូទាំងប្រទេស​ដែល​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​តំណែង​មេឃុំ​-​ចៅសង្កាត់​ចំនួន ១១៥៦ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​តំណែង​មេឃុំ​-​ចៅសង្កាត់​ចំនួន​៤៨៩ និង​តំណែង​មេឃុំ​១ បាន​ទៅលើ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​



​យោងតាម​តារាង​លទ្ធផល​ផ្លូវការ​ទូទាំងប្រទេស​ដែល​សារ​ព័ត​មាន​ថ្មីៗ​ទទួលបាន​៖

​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​តំណែង​

​មេឃុំ​-​ចៅសង្កាត់​៖ ១១៥៦
​ជំទប់​ទី​១៖ ១១៣៩
​ជំទប់​ទី​២៖ ៥១០

​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​តំណែង​៖
​មេឃុំ​-​ចៅសង្កាត់​៖ ៤៨៩
​ជំទប់​ទី​១៖ ៥០៣
​ជំទប់​ទី​២៖ ១០៨៧

​គណបក្ស ហ៊ុនស៊ិនប៉ិច ទទួលបាន​តំណែង​៖
​ជំទប់​ទី​១៖ ១
​ជំទប់​ទី​២៖ ២៦
​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​តំណែង​៖

​ជំទប់​ទី​២៖ ៤

​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ ទទួលបាន​តំណែង​៖
​មេឃុំ​៖ ១
​ជំទប់​ទី​១៖ ២
​ជំទប់​ទី​២៖ ១៦

​គណបក្ស សំបុក​ឃ្មុំ ទទួលបាន​តំណែង​៖
​ជំទប់​ទី​២៖ ១

​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​តំណែង​៖
​ជំទប់​ទី​១៖ ១
​ជំទប់​ទី​២៖ ២


© រក្សាសិទ្ធិដោយ thmeythmey.com