អត្ថបទពាណិជ្ជកម្ម
ចង់ដឹង​ទេ​ថា Colowi ដែលជា​កម្មវិធី​ផ្តល់​សេវាកម្ម Wi-Fi Hotspot ដ៏​វៃឆ្លាត មាន​អ្វី​ពិសេស​?
26, Jun 2017 , 2:04 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ សម្រាប់​ប្រិយមិត្ត​ដែលជា​ម្ចាស់​ក្រុមហ៊ុន អាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ផ្សេងៗ ។​ល​។ ជាទូទៅ​ច្រើន​ផ្តល់ជូន​សេវា Wi-Fi ឥតគិតថ្លៃ​ដល់​ភ្ញៀវ ។ ប៉ុន្តែ ធ្លាប់​គិត​ទេ​ថា ប្រិយមិត្ត​អាច​ប្រើការ​ផ្តល់ជូន​នេះ ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មីៗ​បន្ថែម​បាន តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ផ្សេងៗ​របស់ខ្លួន​?

​ជាមួយ Colowi ដែលជា​កម្មវិធី​ផ្តល់​សេវាកម្ម Wi-Fi Hotspot ដ៏​វៃឆ្លាត វា​ពិតជា​អាចធ្វើ​ទៅបាន តាម​មធ្យោបាយ ៣ យ៉ាង​៖

១- រំលេច​ម៉ាក​យីហោ​ក្រុមហ៊ុន​អាជីវកម្ម​របស់លោក​អ្នក នៅលើ​ផ្ទាំង Hotspot ដើម្បី​ទាក់ភ្នែក​អតិថិជន ឬ​ផ្សា​ព្វ​ផ្សាយ​ពី​ផលិតផល​-​សេវាកម្ម​ផ្សេងៗ​បន្ថែម​។ ដូច្នេះ នៅពេល​ចុះឈ្មោះ​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​អិ​ុ​ន​ធើ​ណែ​ត​ម្តងៗ អតិថិជន​នឹង​ឃើញ ហើយ​ជ្រាប​ពី​អ្វីដែល​លោកអ្នក​ចង់​ផ្សព្វផ្សាយ ទៅដល់​ពួកគេ​ជាមិនខាន​។​

២- តាមរយៈ Colowi លោកអ្នក​អាច​ផ្តល់​ជម្រើស​ឱ្យ​ភ្ញៀវ​បំពេញ​ឈ្មោះ ហើយនឹង​លេខ​សម្ងាត់​ដែល​យើង​បាន​បង្កើត​អោយ​ដើម្បី​ភ្ជាប់ Wi-Fi មុនពេល​ដែល​អតិ​ធិ​ជន​អាច​ប្រើប្រាស់​អិន​ធើ​ណែ​ត​បាន​៕ ជាពិសេស​ទៀត​នោះ អតិ​ធិ​ជន​អាច​ភ្ជាប់​តាមរយះ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា SMS គណនី Facebook គណនី google គណនី Linkedin ហើយនឹង​គណនី Twitter របស់​ពួកគេ​ជាដើម​។ តាម​វិធី​នេះ លោកអ្នក​នឹង​អាច​ក្តាប់បាន​ព័ត៌មាន​ភ្ញៀវ រាប់បញ្ចូល​ទាំង​លេខ​ទូរ​សព្ទ​របស់​ពួកគេ ហើយ​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ពួកគេ​នៅពេល​ក្រោយៗ​ទៀត​។​

៣- អាច​ឆែក​មើល​របាយការណ៍​ប្រើប្រាស់​របស់​អតិថិជន សម្រាប់​គោលបំណង​ទីផ្សារ​បាន​ទៀតផង​។ ក្នុងនោះ Colowi អាច​ផ្តល់​ជា​របាយការណ៍​ទំនាក់ទំនង​សង្គម ពេលវេលា និង​ការប្រើប្រាស់ របស់​ពួកគេ​បានជា​ដើម ៕ ម្យ៉ាងវិញទៀត​របាយ​ការ​ណ៏​ក្នុង Colowi Hotspot អាច​អោយដឹងពី​ចំនួន​អ្នកភ្ជាប់​តាមរយះ​ទូរ​ស័​ព្ធ ឬ​តាម​កុំព្យូទ័រ​មកកាន់​WiFi​របស់លោក​អ្នក​ទៀតផង​៕

​ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់ សូម​ចុច​ចូលទៅ​កាន់​ទំព័រ Colowi ឬ​ធ្វើការ​ទាក់ទង​ទៅកាន់​ក្រុមការងារ​របស់ Colowi តាមរយ​:​លេខ​ទូរស័ព្ទ ០៧៧ ៦០០៩០៥ ឬ​តាម​សារ​អេ​ឡិច​ត្រូ​និ​ច [email protected]

​អាន​បន្ថែម​៖ តើ Colowi Hotspot ជា​អ្វី​?​ហេតុអ្វី​លោកអ្នក​គួរប្រើ​ប្រា​ស់វា​?
​គុណសម្បត្តិ ២ យ៉ាង​របស់ Wi-Fi hotspot ដែល​ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់​-​សណ្ឋាគារ មិនអាច​មើលរំលង​!

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com