អត្ថបទពាណិជ្ជកម្ម
Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ​
26, Jun 2017 , 2:59 pm        
រូបភាព
Bar B Q Plaza នឹង​បើក​សម្ភោ​ធ​ភោជនីយដ្ឋាន​ចម្អិនម្ហូប​ដោយ​ខ្លួនឯង ទីមួយ​របស់ខ្លួន​នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៧ នៅក្នុង​ផ្សារ​ទំនើប Aeon Mall ក្នុង​ក្រុងភ្នំពេញ​។ ក្រុមហ៊ុន Express Food Group (EFG) ដែលជា​សាខា របស់​ក្រុមហ៊ុន RMA Cambodia ទើប​បានទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន Thai Food Passion Co ដើម្បី ប្រតិបត្តិការ​ភោជនីយដ្ឋាន Bar B Q Plaza នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន RMA Cambodia បាន​និយាយថា «​បុគ្គលិក​គ្រប់រូប​នៅ​ក្រុមហ៊ុន RMA Cambodia និង EFG រួមទាំង​រូបខ្ញុំ​ផ្ទាល់​មាន​ក្តីរំភើប​ខ្លាំងណាស់​ក្នុង​ការនាំ​ជូន​មក​នូវ​ភាព​ដ៏​អស្ចារ្យ  ក្នុងការ​ស្រស់ស្រូប​អាហារ​ចម្អិន​ដោយ​ខ្លួនឯង​របស់ Bar B Q Plaza ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​ទាំង សាច់​និង​បន្លែស្រស់ ដល់​អតិថិជន​នៅ​កម្ពុជា​។​

​ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន​យីហោ​ឈានមុខ​គេ​ដំបូង​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤ ការបន្ថែម Bar B Q Plaza ទៅក្នុង​បណ្តា​ក្រុម​ភោជនីយដ្ឋាន​អន្ដរជាតិ​ជាច្រើន​របស់ EFG នឹង​បន្ត​ឱ្យ​យើង​ផ្តល់ជូន នូវ​ម្ហូបអាហារ​ស្ដង់ដារ​ខ្ពស់​និង​បទពិសោធ​បរិភោគ​អាហារ​កាន់តែ​ល្អ​ដល់​អតិថិជន​នៅ​ប្រទេស​កម្ពុជា​”​។​



​ក្រុមហ៊ុន EFG គ្រោង​នឹង​ពង្រីក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ ជាមួយ​ការបើក​បន្ថែម​សាខា Bar B Q Plaza ចំនួន​ដប់​ទៀត​នៅត្រឹម​ឆ្នាំ ២០២២​។ ការពង្រីក​នេះ​នឹង​នាំមក​នូវ​ការងារ​ថ្មី​ជាង​១០០​បន្ថែម នៅតាម​ទីតាំង នៅក្នុង​ទីក្រុង​ធំៗ ដែល​កម្លាំង​ការងារ​របស់​ក្រុមហ៊ុន​នឹង​ឡើងដល់​ទៅ​ជាង​១៣០០​។​

​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​បែប​ម៉ុង​ហ្គោ​លី និង ជប៉ុន Bar B Q Plaza សាខា​ផ្សារ​ទំនើប Aeon Mall នឹង​ផ្តល់ជូន​នូវ អាហារ​ដែលមាន​ជីវជាតិ​និង​មានតម្លៃ​សមរម្យ​។ តាមរយៈ​ការជ្រើសរើស​ដោយ​យកចិត្តទុកដាក់ ដោយមាន​អាហារ​ស្រស់​និង​មាន​អនាម័យ​ខ្ពស់ ដោយ​រួមមាន​៖ សាច់ជ្រូក សាច់មាន់ ត្រី បង្គា បន្លែ និង​រសជាតិ ទឹកជ្រលក់​រូបមន្ត​សំងាត់​ដែលមាន​៤៨​គ្រឿងផ្សំ​ដែល​បាន​លាយ​បញ្ចូល​គ្នា នឹងធ្វើ​ការបរិភោគ​អាហារ​នៅ បារ ប៊ី ឃ្យូ ផ្លា​ហ្សា ប្រកបដោយ​ភាព​រីករាយ​។ ខ្ទះ​មាស​នឹង​ប្រើ​សម្រាប់​ចម្អិន​សាច់​បន្លែ​និង​ស៊ុប​នឹង ធ្វើ​ឲ្យ​ការ​ញុំ​ា​អាហារ ជួបជុំ​គ្រូ​សារ​កាន់តែ​មានន័យ​។ Bar B Q Plaza ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ​មួយ ក្នុង​ផ្នែក ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ជាង​៥​ឆ្នាំ​មកហើយ​។ Bar B Q Plaza សាខា​ផ្សារ Aeon Mall នឹង​ប្រើ​គ្រឿង ផ្សំ​ពី​ប្រទេស​ថៃ​ដើម្បី​រក្សា​រសជាតិ​ដើម​។​



​ទីផ្សារ​ភោជនីយដ្ឋាន​ជា​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ វិស័យ​ភោជនីយដ្ឋាន​នេះ​បាន​បន្ត​កើន ឡើង​គួរឱ្យកត់សម្គាល់​។ យ៉ាងហោចណាស់​មាន​ភោជនីយដ្ឋាន​ចំ​នួ​យ​២៥០០ បាន​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម កម្ពុជា​ដែល​ក្នុង​ឆ្នាំ​២០១៦​។ ទីផ្សារ​នេះ​ត្រូវបាន​វាយ​តំលៃ​ថា​មានតម្លៃ​ដល់​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​។ Bar B Q Plaza ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី​និង​ជប៉ុន​ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។ Bar B Q Plaza មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​១៧​សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ Thai Food Passion Co រៀបចំ​ការពង្រីក​ទុក​មុន​យ៉ាងហោចណាស់​៣០ ភោជនីយដ្ឋាន​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។​



EFG ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន​មុនដំបូង​និង​នាំមុខគេ ដែល​នាំមក​នូវ​ភោជនីយដ្ឋាន​អាហារ​អន្ដរជាតិ មក​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​។ សព្វថ្ងៃនេះ​ក្រុមហ៊ុន EFG មាន​បុគ្គលិក​ជាង​១២០០​នាក់​នៅ​ទូទាំងប្រទេស ហើយ​ប្រតិបត្តិ​៖ The Pizza Company, BBQ Chicken, Swensen’s, Costa Coffee, Dairy Queen និង Krispy Kreme ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com