ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គណៈកម្មការទី ១ រដ្ឋសភា សន្យាយកញត្តិខ្មែរក្រោមដែលចង់យកថ្ងៃទី ៤ មិថុនា ជាថ្ងៃបុណ្យជាតិ ដាក់ជូនសម្តេច ហេង សំរិន
26, Jun 2017 ,
10:39 pm
រូបភាព
×
ដោយ:
សហគមន៍ខ្មែរកម្ពុជាក្រោមបានជួបជុំគ្នា នៅវត្តចាស់ស្ថិតនៅសង្កាត់ជ្រោយចង្វា ដើម្បីហែនិងដាក់ញត្តិជូនរដ្ឋភាជាតិកម្ពុជាសុំបញ្ចូល ថ្ងៃទី០៤ ខែមិថុនា ជាទិវាបុណ្យជាតិ។ គណៈកម្មការទី ១ នៃរដ្ឋសភា គឺគណៈកម្មាធិការសិទ្ធិមនុស្ស ស៊ើបអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងសហគមន៍ខ្មែរកម្ពុជាក្រោម ៥ នាក់ ចូលក្នុងរដ្ឋសភាដើម្បីដាក់ញត្តិនេះ។
គណៈកម្មការសិទ្ធិមនុស្ស ស៊ើបង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងសហគមន៍ខ្មែរកម្ពុជាក្រោម ៥ នាក់ ចូលទៅក្នុងរដ្ឋសភា ដើម្បីដាក់ញត្តិ ដែលសុំឲ្យយកថ្ងៃទី ៤ ខែមិថុនា ធ្វើជាថ្ងៃបុណ្យជាតិ។ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩ ជាថ្ងៃដែលសម័យអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោម (កូសាំងស៊ីន) ឲ្យទៅឲ្យវៀតណាមត្រួត្រា។ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានថ្លែងថា សមាជិកគណៈកម្មការសិទ្ធិមនុស្ស មានលោក ចាន់ ចេង និងលោក ជា ប៉ូច ជាដើម បានទទួលញត្តិពីរូបលោក ហើយគណៈកម្មការនេះ សន្យាថា នឹងញត្តិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដាក់ជាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
លោក ថាច់ សេដ្ឋា បន្ថែមថា នេះជាលើកទី ២ ហើយដែលសហគមន៍ខ្មែរកម្ពុជាក្រោមដាក់ញត្តិទាមទារឲ្យយកថ្ងៃទី ៤ ខែមិថុនា ជាថ្ងៃបុណ្យជាតិ បន្ទាប់ពីការដាក់ញត្តិលើកទី ១ កាលពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជាប្រធានរដ្ឋសភា មិនបានជោគជ័យ។ លោក បញ្ជាក់ថា មូលហេតុដែលសហគមន៍ខ្មែរកម្ពុជាក្រោមព្យាយាមម្ដងហើយម្ដងទៀត ដើម្បីឲ្យរដ្ឋសភាកំណត់យកថ្ងៃទី ៤ មិថុនា ជាថ្ងៃបុណ្យជាតិ គឺដើម្បីរម្លឹកឲ្យកូនខ្មែរគ្រប់រូបចងចាំ នៃការបាត់បង់កម្ពុជាក្រោមដែលគ្រប់គ្រង់ដោយវៀតណាមដែលមានរយៈពេល៦៨ឆ្នាំហើយ គិតត្រឹមឆ្នាំនេះ។
ជាការកត់សម្គាល់ គម្រោងហែញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម មកកាន់រដ្ឋសភា កាលពីព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ ត្រូវបានរារាំងដោយកងកម្លាំងប្រដាប់អាវុធ។ ការរារាំងនេះ ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បកស្រាយថា ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងបញ្ចៀសការកកស្ទះចរាចរណ៍។ យ៉ាងណាក្រោយការតវ៉ានិងជជែកគ្នាជាមួយកងប្រដាប់អាវុធរួចមក អាជ្ញាធរ បានអនុញ្ញាតឲ្យតំណាងសហគមន៍ខ្មែរកម្ពុជាក្រោមចំនួន ៣០ នាក់ យកញត្តិទៅដាក់នៅរដ្ឋសភា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រដ្ឋសភា
ខ្មែរកម្ពុជាក្រោម
ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម