ជាតិ
សម្តេច ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា នេះ បានទទួលជួបលោកឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt នៅភូមិគ្រឹះរបស់ខ្លួន។
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងនោះ មានដូចជា ទំនាក់ទំនងសេដ្ឋកិច្ចរបស់អាមេរិក និងកម្ពុជា អាទិភាពនៃការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបញ្ហាដទៃទៀត ដែលមានសារសំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា អាមេរិក។
ឯកអគ្គរដ្ឋទូតអាមេរិក បានសរសើរសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក៕
Tag:
សម្តេច ហ៊ុន សែន
លោក William A. Heidt
© រក្សាសិទ្ធិដោយ thmeythmey.com