ជាតិ
ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​លើក​នេះ សុទ្ធតែ​វ័យក្មេង​
28, Jun 2017 , 3:10 pm        
រូបភាព
​នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ផ្ទេរតំណែង​អភិបាល​រាជធានី​ពី​លោក ប៉ា សុជាតិ​វង្ស ដែល​ត្រូវ​ចូលនិវត្តន៍ ទៅ​លោក ឃួ​ង ស្រេង​។ ទន្ទឹមគ្នានេះ ក៏មាន​ការប្រកាស​តែងតាំង​សមាសភាព​អភិបាលរង​រាជធានី​២​រូប​ទៀត​ដែរ​។ បើសិនជា​គេ​មើល​សមាសភាព​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​ក្នុង​ពេលនេះ គេ​អាច​សង្កេតឃើញថា ពួកគេ​ភាគច្រើន​មាន​វ័យក្មេង​​។ ក្រៅពី​លោក​អភិបាល​រាជធានី​ដែលមាន​វ័យ​៥១​ឆ្នាំដែលចាស់ជាងគេ អភិបាលរង​ភាគច្រើន​មាន​វ័យ​ជាង​៤០​ឆ្នាំ ខណៈ​អភិបាលរង​មួយរូប​មាន​វ័យក្មេង​ជាងគេ ត្រឹម​៣៧​ឆ្នាំ​។​



​ជាច្រើន​ឆ្នាំ​មកហើយ ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ កម្រ​បាន​ស្គាល់​សមាសភាព និង​កម្រិតវប្បធម៌ ឬ​ជំនាញ​របស់​ថ្នាក់ដឹកនាំ​ក្នុង​រាជធានី​របស់​ពួកគេ​ណាស់​។ សារព័ត៌មាន​ថ្មីៗ សូម​បង្ហាញ​សមាសភាព ប្រវត្តិ​ការសិក្សា និង​ប្រវត្តិ​ការងារ​របស់​មេដឹកនាំ​រាជធានី​ភ្នំពេញ​ទាំង​៧​រូប ដូចខាងក្រោម​នេះ​៖

  លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​



​យោងតាម​កាសែត​រស្មី​កម្ពុជា ចុះផ្សាយ​ថ្ងៃទី​២៨ មិថុនា ២០១៧

​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ០២ វិច្ឆិកា ឆ្នាំ ១៩៦៦
-​    ​១៩៨៨៖ សញ្ញាបត្រ​វិស្វកម្ម​ម៉ាស៊ីនកប៉ាល់​ពី​សាកលវិទ្យាល័យ​សហភាពសូវៀត​
-​    ​១៩៩៧៖ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​
-​    ​២០០៧៖ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​
-​    ​១៩៩៩៖ អភិបាលរង​ខណ្ឌទួលគោក​
-​    ​២០០៨៖ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​
-​    ​២០០៩៖ អភិបាលខណ្ឌ​សែន​សុខ​
-​    ​២០១៥៖ អភិបាលរង​រាជធានី​ភ្នំពេញ​
-​    ​២០១៧៖ អភិបាល​រាជធានី​ភ្នំពេញ​


លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​



​ថៃ្ង​ខែ​ឆ្នាំ​កំណើត​៖ ០១ វិច្ឆិកា ឆ្នាំ ១៩៦៧
-​    ​២០០៩៖ អនុបណ្ឌិត​ផ្នែក​ពាណិជ្ជ​សាស្ត្រ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​
-​    ​១៩៩៤៖ បរិញ្ញាបត្រ​ពាណិជ្ជ​សាស្ត្រ​ពី​មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​
-​    ​១៩៩៧៖ វិញ្ញាបនបត្រ​សុក្រឹតការ​ជាន់ខ្ពស់​ពី​សាលា​ភូមិន្ទ​រដ្ឋបាល​
-​    ​២០០២៖​    ​វិញ្ញាបនបត្រ​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​ពី​ទីក្រុង​ហេ​រ៉ូ​ស៊ី​ម៉ា
ប្រទេសជប៉ុន​ និងពី​សាធារណរដ្ឋ​កូរ៉េ​
​-​    ​១៩៩៥៖ មន្ត្រី​នាយកដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ​នៃ​ក្រសួងទេសចរណ៍​
-​    ​១៩៩៦៖ ជំនួយការ​សម្តេច ហ៊ុន សែន​
-​    ​១៩៩៩៖ ទីប្រឹក្សា​សម្តេច ស ខេង និង​អនុប្រធាននាយកដ្ឋានរ​ដ្ឋ​បាល​មូលដ្ឋាន​
-​    ​២០០៧៖ អភិបាលរង​ខេត្តព្រះវិហារ​
-​    ​២០១៥៖ អភិបាលរង​រាជធានី​ភ្នំពេញ​


  លោក អៀង អូន​នី អភិបាលរង​



​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ០៥ ឧសភា ១៩៧២
-​    ​១៩៩៨៖ បរិញ្ញាបត្រ​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិ​វិចិត្រសិល្បៈ​
-​    ​១៩៩៩៖ ជំនួយការ​ផ្ទាល់​លោក ចេ​វ គឹម​ហេង អភិបាលរង​រាជធានី ទទួលបន្ទុក​រៀបចំ​ដែនដី នរគរ​រូបនីយកម្ម និង​ជំនួយការ​លោក ជា សុផារ៉ា អភិបាល​រាជធានី​
-​    ​២០០៣៖ អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ពីសាកលវិទ្យាល័យ​ Hawaii at Manoa នៃ​រ​ដ្ឋ​ហា​វ៉ៃ (​សហរដ្ឋអាមេរិក​)
  • ​    ​វិញ្ញាបនបត្រ​ជាន់ខ្ពស់​អ្នកដឹកនាំ​អន្តរជាតិ​ពីវិទ្យាស្ថាន​ East West Center នៃ​រដ្ឋ​ហា​វ៉ៃ​
  •     ​អនុបណ្ឌិត​​គ្រប់គ្រង​ភូមិសាស្ត្រ​ក្រុង​ពីសាកលវិទ្យាល័យ Cergy Pontoise ប្រទេស​បារាំង
  •     ​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម​
-​    ​២០០៤៖ ប្រធានការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ជា​នាយករង​ខុទ្ទកាល័យ​
-​    ​២០០៦៖ នាយករង​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ផ្នែក​រៀបចំ​ដែនដី នគររូបនីយកម្ម​
-​    ​២០០៨៖ អភិបាលរង​ខេត្តតាកែវ​
-    ២០១៤៖ បណ្ឌិត​ផ្នែករដ្ឋបាលសាធារណៈពី​រាជបណ្ឌិត្យសភា​កម្ពុជា 
-​    ​២០១៤៖ អភិបាលរង​រាជធានី​ភ្នំពេញ​



  លោក មាន ចាន់​យ៉ា​ដា អភិបាលរង​



​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ២២ មករា ១៩៧៤
-  ១៩៩៨៖ សញ្ញាបត្រ​វេជ្ជបណ្ឌិត​
-  ១៩៩៩៖ កាកបាទក្រហមកម្ពុជា​
-  ២០១៣៖ នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​
-  ២០១៤៖ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​
-  ២០១៦៖ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​


  លោកស្រី កែវ សុខ​ពិសី អភិបាលរង​



​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ០៨ ធ្នូ ឆ្នាំ ១៩៧៩
-​    ​២០០៧៖ អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​
-​    ​២០០៣៖ បរិញ្ញាបត្រ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​
-​    ​២០០៧៖ មន្ត្រីរាជការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​
-​    ​២០០៨៖ អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​
-​    ​២០១២៖ ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​
-​    ​២០១៦៖ បញ្ចប់​ការសិក្សា​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់​ពីសា​លា​ភូមិន្ទ​រដ្ឋបាល​
-​    ​២០១៧៖ អភិបាលរង​រាជធានី​ភ្នំពេញ​


  លោក កើត ឆែ អភិបាលរង​



​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ២ មិថុនា ១៩៧៣
- ១៩៩៧៖ បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ​
- ២០០០៖ សញ្ញាបត្រ​មន្ត្រីជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​ទូទៅ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​
- ២០០២៖ ជំនួយការ​លោក ជា សុផារ៉ា អភិបាល​រាជធានី ទទួលបន្ទុក​អភិវឌ្ឍ​តំបន់​ព្រះវិហារ​
- ២០០៤៖ អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​
- ២០០៨៖ នាយរងខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ​
- ២០១២៖ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​
- ២០១៤៖ អភិបាលរង​ខេត្តពោធិ៍សាត់​
- ២០១៧៖ អភិបាលរង​រាជធានី​ភ្នំពេញ​


  លោក នួន ផា​រ័ត្ន អភិបាលរង​



​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ 0១ មករា ១៩៨០
- ២០០៣៖ អនុបណ្ឌិត (D.E.A) ផ្នែក​នីតិសាស្ត្រ សាកលវិទ្យាល័យ Jean Moulin Lyon3 ប្រទេស​បារាំង និង​ជា​សាស្ត្រាចារ្យ​ច្បាប់​
- ២០០៥៖ មន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​កម្ពុជា​
- ២០០៧៖ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី​
- ២០០៨៖ ប្រធាន​ក្រុមអ្នកច្បាប់​នៃ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម​
- ២០១២៖ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​ខេត្តកំពង់ស្ពឺ​
- ២០១៧៖ អភិបាលរង​រាជធានី​ភ្នំពេញ​

Tag:
 សាលា​រាជធានី​
  ភ្នំពេញ​
  វ័យក្មេង​
© រក្សាសិទ្ធិដោយ thmeythmey.com