ជាតិ
លោក ប៉ា សុជាតិ​វង្ស ក្លាយជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច ហ៊ុន សែន ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​
28, Jun 2017 , 5:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​។



​លោក ប៉ា សុជាតិ​វង្ស ដែល​បាន​គ្រប់គ្រង​រាជធានី​ភ្នំពេញ តាំងពី​ខែឧសភា ឆ្នាំ​២០១៣ ត្រូវបាន​ជំនួស​ដោយ​លោក ឃួន ស្រេង ដែលជា​អភិបាលរង តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា​។ ដោយ​កាលណោះ លោក និង​អតីត​អភិបាលខេត្ត​៣​រូប​ទៀត ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

១០​ថ្ងៃ​ក្រោយមក អ្នកនយោបាយ​កូតា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ឈានចូល​វ័យ​៦០​ឆ្នាំ​រូបនេះ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕  


Tag:
 ប៉ា សុជាតិ​វង្ស​
 ​ទីប្រឹក្សា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com