បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
កម្ពុជា​នៅតែ​មិនអាច​ប្រើប្រាស់​«​លុយ​រៀល​»​តែមួយ បាន​នៅឡើយ​
06, Jul 2017 , 11:43 am        
រូបភាព
​អ្នក​ចាយ​និយាយថា អ្នកលក់​ដាក់​តម្លៃ​ជា​ដុល្លារ​។ អ្នកលក់​និយាយថា អ្នក​ចាយ​តែង​ចាយ​ជា​ដុល្លារ​។ ចម្លើយ​ដែល​បង្ហាញ​ពី​ការបន្ទោស​គ្នា​បាន​កើតឡើង​ភ្លាម​នៅពេលដែល​គេ​សួរថា ហេតុអ្វី​មិន​រូបិយវត្ថុ​ជាតិ «​លុយ​រៀល​»? រដ្ឋាភិបាល​ឯណោះ​វិញ​បាន​ពន្យល់ថា ខ្លួន​បានដាក់​វិធានការ​ជាច្រើន រាប់ទាំង​ការឃោសនា​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ និង​ការ​បើ​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ជា​ប្រាក់រៀល​ផង ប៉ុន្តែ​វប្បធម៌​នៃ​ការចាយ​រូបិយ​បណ្ណ​បរទេស ពិសេស​«​ដុល្លារ​អាមេរិក​» បាន​ចាក់​ឬ​ស​ជ្រៅ​ហោប៉ៅ​ពលរដ្ឋ​ខ្មែរ​រួចទៅហើយ​។ នេះ​ជា​ប្រធានបទ​នៃ​បទ​សម្ភាស​របស់​នាយ យ៉ាន និង​អ្នកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា​។



​សូម​លោកអ្នក​ស្តាប់​បទ​សម្ភាស​រវាង​នាយ យ៉ាន និង​អ្នកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា​៖




​កម្ពុជា​ត្រូវបាន​ស្តីបន្ទោស​ដោយ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ខ្លះ​អំពី​សេរីភាព​នៃ​ការប្រើប្រាស់​រូបិយ​បណ្ណ​បរទេស​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។ តាំងពី​សម័យ​អន្តរកាល​ក្នុង​ដើម​ទសវត្សរ៍​១៩៩០ ដែល​ពេលនោះ​កម្ពុជា​ត្រូវ​ទទួល​សហគមន៍​អង្គការសហប្រជាជាតិ (​អ៊ុនតាក់​) ដើម្បី​រៀបចំ​ប្រទេស​តាម​របប​ប្រជាធិបតេយ្យ រូបិយ​បណ្ណ​អាមេរិក គឺ​ដុល្លារ បាន​ចូលមកក្នុង​ហៅ​ប៉ៅ​ពលរដ្ឋ​ខ្មែរ​។ តាំងពី​ពេលនោះ​មក ពលរដ្ឋ​ខ្មែរ​ក៏មាន​ទំនុកចិត្ត​លើ​រូបិយ​ណ្ណ​បរទេស ហើយ​មិន​ជឿជាក់​លើ លុយ​រៀល របស់​ជាតិ​ខ្លួន​ទៀតឡើយ​។ រហូតដល់​សព្វថ្ងៃនេះ នៅក្នុង​បណ្តា​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ពលរដ្ឋ​ខ្មែរ​ក៏​ប្រើប្រាស់ «​ប្រាក់​បាត​» របស់​ប្រទេស​ថៃ ហើយ​អ្នក​ដែល​រស់នៅ​ក្បែរ​ព្រំដែន​វៀតណាម ក៏​មិន​ខ្លាច​នឹងដាក់ «​ប្រា​ក់ដុង​» របស់​វៀតណាម​ក្នុង​ហៅ​ប៉ៅ​ដែរ​។ ហើយ​បើ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ទៀត​នោះ រួមទាំង​នៅ​ទីផ្សារ​កណ្តាល​រាជធានី​ភ្នំពេញ​ផង អ្នកទេសចរ​ថៃ និង​វៀតណាម ក៏​អាច​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​របស់​ពួកគេ​ជាមួយ​អាជីវករ​ខ្មែរ បាន​ខ្លះៗ​ដែរ​។​

​ជាច្រើន​ឆ្នាំ​មកហើយ រដ្ឋាភិបាល តាមរយៈ​ធនាគារជាតិ ធ្លាប់​បានធ្វើ​យុទ្ធនាការ​ច្រើនលើកច្រើនសារ​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ងាក​មកប្រើប្រាស់​រូបិយវត្ថុ​ជាតិ «​ប្រាក់រៀល​»​តែមួយ ដើម្បី​មោទនភាព​ជាតិ​ផង និង​ដើម្បី​ជួយ​រួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ​ផង​។ ប៉ុន្តែ​ឥតប្រយោជន៍​៕


Tag:
 ជា សិរី​
  ធនាគារជាតិ​
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com