កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ទទួលយក​ការសុំ​ទោស​ពី Vettel ក្រោយ​ប៉ះទង្គិច​គ្នា​នៅ បា​គូ​
07, Jul 2017 , 7:19 pm        
រូបភាព
Lewis Hamilton អ្នក​ប្រណាំង​រថយន្ត Formular One បាន​និយាយថា​រូបគេ​នៅតែមាន "​ការគោរព​យ៉ាង​ជ្រាលជ្រៅ​" ចំពោះ​គូប្រជែង Sebastian Vettel បន្ទាប់ពី​ទទួលយក​ការសុំ​ទោស​ជា​សាធារណៈ​ពី​អ្នកបើកបរ​សញ្ជាតិ​អាល្លឺម៉ង កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​



​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​ប្រទេស​អូទ្រីស​មុន​ការប្រកួត​ទីលាន​ទី​៩ Austrian Grand Prix ចុង​ស​ប្តា​ហិ៍​នេះ អ្នក​ប្រណាំង F1 សញ្ជាតិ​អង់គ្លេស បាន​ឡើ​ក​ឡើង​ពី​ជម្លោះ​រវាង​រូបគេ នឹង Vettel កាលពី​ប្រណាំង​នៅ​ទីលាន Azerbaijan Grand Prix កាលពី​ថ្ងៃទី​២៥ ខែមិថុនា ទីក្រុង បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។ កាលនោះ Vettel បាន​បើក​ប៉ះ​ឡាន Hamilton ពីក្រោយ និង​បង្ហាញ​កាយវិការ​មិន​សមរម្យ​ទៀតផង​។​

​តែ​យ៉ាង​ក៏ដោយ​ម្ចាស់​ជើងឯក F1 ៣​សម័យកាល​វ័យ​៣២​ឆ្នាំ មិនមាន​ការ​គុំ​គួ​ន​ទៅលើ​អ្នក​ប្រណាំង​ដែល​បើកបរ​ឲ្យ​ក្រុម Ferrari នោះឡើយ ដោយ​បញ្ជាក់ថា​៖«​ខ្ញុំ​នៅតែ​គោរព​គាត់​ក្នុងនាម​ជា​កីឡាករ​ដូចគ្នា ហើយនឹង​បន្ត​ប្រណាំងប្រជែង​ជាមួយ​គាត់​ពេញ​មួយ​រដូវ​កាល​នេះ​។​

 Hamilton ដែល​ប្រណាំង​ឲ្យ​ក្រុម Mercedes បន្ថែមថា អ្នក​ប្រណាំង​វ័យ​៣០​ឆ្នាំ Vettel នេះ​បាន​ផ្ញើ​សារ​សុំទោស​ខ្លួប ហើយ​រូបគេ​ក៏បាន​ទទួលយក​ការ​សុំទោស​នេះដែរ​។​
​ការប្រណាំង​រថយន្ត Formular One រដូវ​កាល​២០១៧ បាន​ឈានដល់​ការប្រណាំង​លើក​ទី​៩​ហើយ ដែល​ត្រូ​ធ្វើឡើង​នៅ​ប្រទេស​អូទ្រីស លើ​ទីលាន Austrian Grand Prix ចុង​ស​ប្តា​ហិ៍​នេះ​។​

​លទ្ធផល​ការប្រកួត​កន្លងមក Vettel ដែល​បើកបរ​ឲ្យ​ក្រុម Ferrari មាន​ពិន្ទុ​នាំមុខគេ​បណ្តោះអាសន្ន ១៥៣​ពិន្ទុ Hamilton ស្ថិតនៅ​លេខ​ពីរ​មាន ១៣៩​ពិន្ទុ និង​លេខ​បី Valtteri Bottas មាន ១១១​ពិន្ទុ​៕


Tag:
 ​ប្រណាំង​រថយន្ត​
  Formular One
  Lewis Hamilton
  Sebastian Vettel
© រក្សាសិទ្ធិដោយ thmeythmey.com