អត្ថបទពាណិជ្ជកម្ម
Car Lovers ជា​Brand ដំបូង​គេ​នៅ​កម្ពុជា​ដែល​លក់​Franchise ទៅ​ក្រៅប្រទេស​
08, Jul 2017 , 3:54 pm        
រូបភាព
ដោយ:
 
​រាជធានី​ភ្នំពេញ​៖ ថ្មីៗ​នេះ Car Lovers ដែលជា​ហាង​តុបតែង​រថយន្ត​ដ៏​ទំនើប និង​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា បាន​លក់​សិទ្ធិ​ចែកចាយ​ទៅអោយ​ដៃគូ​អាជីវកម្ម​ថ្មី​នៅ​ប្រទេស​វៀតណាម​។​
 
 
​លោក សួរ ឌែ​នី ប្រធាន​ក្រុមហ៊ុន Impact Group ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​នៅក្នុង និង​ក្រៅប្រទេស បាន​មានប្រសាសន៍ថា ដោយសារ​សម្លឹង​ឃើញ​នូវ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន Impact Group ក៏បាន​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ថែមទៀត​គឺ ហាង Car Lovers ដែល​ទាក់ទង​នឹង​ការតុបតែង​រថយន្ត និង​គ្រឿងបន្លាស់​ដ៏​ទំនើប មានឈ្មោះ​ល្បី​នៅលើ​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ​។ លោក​បន្តទៀត​យ៉ាងនេះ​ថា​៖ «​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​យើង អាចមាន​សមត្ថភាព​ល​ក់​សិទ្ធិ​ចែកចាយ​ទៅអោយ​ប្រទេសក្រៅ ដែល​ពីមុនមក​យើង​ធ្លាប់តែ​មានការ​នាំចូល​ពី​ប្រទេសក្រៅ​មកវិញ​។ ហើយ​លោក ក៏មាន​គម្រោង​លក់​សិទ្ធិ​ចែកចាយ​បន្ត​នេះ ទៅកាន់​ខេត្ត​មួយចំនួនទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។​
 
 
​គួរបញ្ជាក់​ផងដែរ​ថា ហាង Car Lovers ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ដោយ​ផ្តោតទៅលើ ចំណុច​សំខាន់ៗ​បី​ពិសេសៗ​គឺ​៖ 
•​ ​តម្លៃ​៖ Car Lovers ធានា​នូវ​តម្លៃ​ដែល​ទាប​ជាង​ទីផ្សារ​នៃ​គូប្រកួត​ប្រជែង​បច្ចុប្បន្ន ដោយសារ​ក្រុមហ៊ុន​បានធ្វើការ​កុម្មង់​ផលិតផល ដែល​នាំចូល​ពី​រោងចក្រ​ក្រៅប្រទេស​ដោយផ្ទាល់​។ 
•​ ​គុណភាព​៖ គ្រប់​ផលិតផល​ទាំងអស់​របស់ Car Lovers ធានា​នូវ​គុណភាព​ដែល​អតិថិជន​អាច​ជឿ​ទុកចិត្តបាន ដែលជា​បច្ចេកវិទ្យា​នៃ​ការច្នៃប្រឌិត ដ៏​ល្អឥតខ្ចោះ​។​
•​ ​សេវាកម្ម​៖ បុគ្គលិក​សុទ្ធសឹងតែ​មានបទពិសោធន៍​ច្បាស់លាស់ ដោយ​ពួកគេ​បាន​ឆ្លងកាត់​ការសិក្សា​ជំនាញ​នេះ​នៅឯ​ប្រទេសក្រៅ​ផងដែរ​។​
 
 
​ដូច្នេះ  បើ​លោកអ្នក​ចង់បាន​គ្រឿងបន្លាស់​ដែលមាន​គុណភាព​ល្អ តម្លៃ​សមរម្យ ជាពិសេស​សេវាកម្ម​រហ័ស​ទាន់​ចិត្ត សូមកុំ​ភ្លេច​នឹកឃើញ​ដល់ Car Lovers ណា៎​.....!
​បញ្ជាក់ Car Lovers មាន​ទីតាំងនៅ​ផ្លូវ​122 ខាងក្រោយ​ហាង Burger KFC (​រឺ​ហាង​នំ​បុ័ង Tous Le Jour) ។​ឬក៏​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 010 333 513 / 010 333 572/ 010 333 516 ។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 




© រក្សាសិទ្ធិដោយ thmeythmey.com