កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ចោល Chelsea រើស Man Utd ដោយសារ Pogba
11, Jul 2017 , 8:39 pm        
រូបភាព
Romelu Lukaku បាន​និយាយថា Paul Pogba គឺជា​តួអង្គ​សំខាន់​ដែល​នាំ​ឲ្យ​រូបគេ​សម្រេច​ជ្រើស​រើសយក Manchester United បើទោះបី Chelsea ព្យាយាម​ទាក់ទង​ខ្លាំង​យ៉ាងណាក៏ដោយ​។​



​ក្រុម​បិសាច​ក្រហម Man Utd បាន​ចុះ​កិច្ចព្រមព្រៀង​នាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ី​ក​ពី​ក្រុម Everton ក្នុងតម្លៃ​៩៧​លាន​ដុល្លារ ដោយ​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​។​ ការជ្រើសយកក្រុមម្ចាស់​ជើ​ង​ឯ​ក​ ​P​r​e​m​i​e​r​ ​​​L​​​e​​​a​​​g​​​u​​​e​​​ ​​​២​​​០​​​​​​​ស​​​​​ម័​យ​កា​ល​នេះ​ L​u​k​a​ku និយាយថា​មិត្ត​ល្អ​របស់គេ Pogba ជា​អ្នក​បញ្ចុះបញ្ចូល​ខ្លួន​ឲ្យ​ផ្លាស់​មកកាន់​ទឹកដី Old Trafford ដើម្បី​ប្រជែង​យកពាន​ជាមួយគ្នា​។​

​ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​បាន​ប្រាប់​ទូរទស្សន៍ MUTVថា​៖«​ខ្ញុំ​ពិតជា​ស្រែក​ឃ្លាន​ក្នុងការ​ឈ្នះ​ពានរង្វាន់​ណាស់​។ Pogba ធ្វើខ្លួន​ដូចជា​ភ្នាក់ងារ​ដើម្បី​ទាក់ទាញ​ខ្ញុំ ហើយ​បង្ហោះ​រូបខ្ញុំ​ជាមួយ​គេ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​កាល​សប្តាហ៍​មុន​ទៀតផង​»​។



Lukaku បាន​បន្ថែមទៀតថា​៖«​គាត់​គឺជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់ខ្ញុំ ហើយ​គាត់​ក៏​ជា​អ្នកជិតខាង​របស់ខ្ញុំ​ផងដែរ​។ យើង​តែងតែ​ជួបជុំគ្នា​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​គាត់​នឹង​ពន្យល់​បង្ហាញ​ខ្ញុំ នៅពេល​ខ្ញុំ​សម្រេច​មក​ទីនេះ និង​រួមគ្នា​ដើម្បី​ឈ្នះ​ពាន​»​។​

​មុនពេល​ផ្លាស់​មក Man utd កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ Everton ២៥​គ្រាប់ ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​មុន ក៏មាន​ទំនាក់ទំនង​ពី​ការផ្ទេ​ទៅ​ក្រុម​ចាស់ Chelsea យ៉ាងខ្លាំង​ខ្លា​ផងដែរ​។ តែ​យ៉ាងណាក៏ដោយ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Jose Mourinho នៅតែ​អាច​យក​រូបគេ​មក​រួម​ក្រុម​បាន ស្របពេល Everton ក៏​ចង់បាន Wayne Rooney ត្រឡប់​ទៅ​ទឹកដី Goodison Park វិញ​ដែរនោះ​។​

​បច្ចុប្បន្ន Lukaku បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម Man utd ផ្លូវការ​ហើយ ដើម្បី​ត្រៀម​ការប្រកួត​ជា​លក្ខណ​ទេសចរណ៍​ក្នុង​ទឹកដី​អាមេរិក មុន​បើក​រដូវ​កាល​ថ្មី​៕




Tag:
 បាល់ទាត់​
  Romelu Lukaku
  Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com