ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកលាយទឹកឃ្មុំ មានប្រយោជន៍ដល់សុខភាពដល់ថ្នាក់ហ្នឹងផង!!!
× ទឹកឃ្មុំត្រូវបានគេរកឃើញថាមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ហើយក៏ប្រើប្រាស់សម្រាប់ព្យាបាលជំងឺជាច្រើនផងដែរ។ យ៉ាងណាមិញ សម្រាប់ការញ៉ាំទឹកលាយទឹកឃ្មុំត្រូវបានគេតាមដានថា មានប្រយោជន៍ល្អៗដូចខាងក្រោមនេះ៖
• ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង ជាពិសេសប្រឆាំងនឹងការបង្ករោគតែម្តង
• ពង្រឹងដល់មុខងារប្រព័ន្ធរំលាយអាហារ
• ព្យាបាលជំងឺឈឺបំពង់ករ
• ជំនួយដល់ការសម្រកទម្ងន់
• ច្រោះជាតិពុលក្នុងខ្លួន
ទឹកលាយទឹកឃ្មុំគឺជារបៀបថែរក្សាសុខភាពយា់ងល្អមួយ ហើយមិនចំណាយច្រើន ព្រមទាំងមិនប៉ះពាល់ដល់សុខភាពទៀត។ អ្នកគ្រាន់តែលាយវាញ៉ាំមួយកែវនៅពេលព្រឹកគឺគ្រប់គ្រាន់ហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com