អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​លើក​ទី ៣ រដូវ​កាល​ថ្មី​ឆ្នាំ ២០១៧ នៅ​ចុង​សប្តាហ៍​នេះ​
14, Jul 2017 , 5:49 pm        
រូបភាព
​នៅ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី ៣ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដែល​ផ្សាយ​ផ្ទាល់ នៅវេលា​ម៉ោង ៨:០០-១០:០០​យប់ ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​

​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧ រដូវ​កាល​ថ្មី​នេះ​ដែល​រៀបចំ​ការចាប់​ឆ្នោត​ដែលមាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា​៖ កញ្ញា ទេព បូ​ព្រឹក្ស លោក G-Devith កញ្ញា អ៊ី​វ៉ា និង ក្រុម Various Girls (K-POP)​។​

 កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​ឆ្នោត​លើក​ទី​៣​រដូវ​កាល​ថ្មី​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹងមាន​រង្វាន់​ជាច្រើន​ដូចជា​៖ ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋាន​សួ​គ៏ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា ទូរទស្សន៍ Smart TV  ៥៥“ in ចំនួន ១០ រង្វាន់ និង កា​ម៉េ​រា Sony Alpha ចំនួន​១០ រង្វាន់​។​

​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ​? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
​ហើយ​កាន់តែ​ពិសេស ស្រា​បៀរ អាន់​ឆ័​រ បានជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែលជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើជា​ទូត​សុ​ឆន្ទ​:​របស់​ស្រា​បៀរ អាន់​ឆ័​រ និង​មាន​វត្តមាន​នៅក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ អាន់​ឆ័​រ ។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី​។​
​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​!



​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com