កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​ក្រុម​អង់​ដូ​រ៉ា រក្សាទុក​អាវ​កីឡាករ​ដែល​មិន​បោក បាន​ជាង​៦០០
15, Jul 2017 , 7:39 pm        
រូបភាព
​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ អង់​ដូ​រ៉ា Ildefons Lima ព្យាយាម​សន្សំ​អាវ​របស់​កីឡាករ​បាល់ទាត់​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​បាន​រហូតដល់​ទៅ​៦០០​អាវ​។ អាវ​ទាំងនេះ បានមកពី​ការដោះដូរ​គ្នា​រវាង​រូបគេ​ជាមួយនឹង​កីឡាករ​ដ៏ទៃទៀត​បន្ទាប់ពី​ការប្រកួត​ចប់​។​



​នៅក្នុង​បទ​សម្ភាស​ជាមួយ BBC Sport  ប្រធាន​ក្រុម​អង់​ដូ​រ៉ា ដែល​ប​ច្ច​ប្បន្ន​មាន​វ័យ ៣៧​ឆ្នាំ បានបង្ហាញ​ពី​ការប្រមូលផ្តុំ​អាវ​របស់​កីឡាករ​ល្បីៗ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​គេ​បាន​សន្សំ​អស់​រយៈពេល ២០​ឆ្នាំ​មកពី​ការប្រកួត​បាល់ទាត់​អន្តរជាតិ ដោយ​អាវ​ទាំងនោះ សុទ្ធតែ​មិនទាន់​បោក​។​

IIdeofons Lima បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប FC Santa Coloma នៃ​ក្របខណ្ឌ​កំពូល​អង់​ដូ​រ៉ា​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក ខ្សែការពារ​រូបនេះ មាន​ប្រវត្តិ​លេង​នៅ​ក្លិប​កម្រិត​ទាប​ជាច្រើន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក្រិ​ក ម៉ិ​ក​ស៊ិ​ក ស្វី​ស និង​អ៊ីតាលី​។​

​វីដេអូ​



​អាវ​ទាំង​៦០០ សុទ្ធសឹង​ជា​ឯកសណ្ឋាន​របស់​ក្រុម​ជ​ម្រើ​ជាតិ ដែលមាន​ដូចជា​អាវ​របស់ John Terry អំឡុងពេល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ឆ្នាំ ២០០៩ អាវ​របស់ Cristiano Ronaldo ដែល​ពាក់​លេង​ឲ្យ​ព័រ​ទុយ​ហ្គា​ល់ រួមទាំង Wayne Rooney, Zlatan Ibrahimovic និង​អាវ​របស់​កីឡាករ​ល្បីៗ​ជាច្រើន​ទៀត​។​

​យ៉ាងណាក៏ដោយ ក្រៅពី​អតីត​កីឡារ​ករ​របស់ Rayo Vallecano និង Las Palmas ដែលមាន​អាវ​សន្សំ​ច្រើនសន្ធឹក​នេះ ក៏មាន​កីឡាករ​ដ៏ទៃទៀត​រក្សាទុក​អាវ​ដូចនេះ​ដែរ​។
Lionel Messi និង Gerard Pique ដែលជា​កំពូល​តារាបាល់ទាត់​រប​ស់ Barcelonan បច្ចុប្បន្ន ក៏​ជា​អ្នក​ដែល​ចូលចិត្ត​សន្សំ​អាវ​របស់​កីឡាករ​ដូចគ្នា​ទុក​ដែរ ក្នុង​អាជីព​បាល់ទាត់​របស់គេ​។​

 
A post shared by Leo Messi (@leomessi) on May 9, 2017 at 12:26am PDT
Messi ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន បាន​រក្សាទុក​អាវ​រប​ស់​កីឡាករ Totti, Raul, YaYa Toure, Lahm, Di Maria, Lanzini និង​អាវ​របស់​កីឡាករ​ល្បី​ផ្សេងទៀត​៕
 
Ordenando el armario.. Algunas de las camisetas que he encontrado! Cuál os gusta más? A post shared by Gerard Piqué (@3gerardpique) on May 10, 2015 at 7:18am PDT


Tag:
 បាល់ទាត់​
  Ildefons Lima
  Lionel Messi
  សន្សំ​អាវ​កីឡាករ​
© រក្សាសិទ្ធិដោយ thmeythmey.com