ពីនេះ ពីនោះ
×
បទ កាកគតិ
-សអើយអូនស រូបឬកចិត្តល្អ
សសមនឹងបង យើងស្គាល់ចិត្តគ្នា
ច្រើនឆ្នាំកន្លង ពេលនេះសបង
ដល់ពេលបែកគ្នា។
-រន្ទះភ្លៀងផ្គរ តែសអាចឈរ
តស៊ូមិនរា មិនថាយប់ថ្ងៃ
ក្តៅឬរងារ សល្អជិតជា
ថែគ្នារៀងមក។
-៥០ឆ្នាំប្លាយ សមិននឿយណាយ
តាំងជាជម្រក ដល់ជនប្រុសស្រី
ក្រក្រីបានជ្រក រស់រានរៀនរក
រក្សាជីវិត។
-វេលាផ្លាស់ប្តូរ ខ្ញុំពិតអាសូរ
នាងសពេកពិត ពេលនេះតទៅ
សលែងនៅជិត សបានត្រឹមស្ថិត
ក្នុងការចងចាំ។
© រក្សាសិទ្ធិដោយ thmeythmey.com