ជាតិ
សម្តេចហ៊ុន សែន ដឹកនាំ​ពិធី​អបអរសាទរ​ការចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក​
17, Jul 2017 , 6:08 pm         1063
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើជា​អធិបតីភាព​នា​ពិធី​អបអរ​ការដាក់​តំបន់​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ កម្មវិធី​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ការចូលរួម​ពី​មនុស្ស​ប្រមាណ​ជាង​១​ម៉ឺន​នាក់​។​


​ពិធី​អបអរសាទរ ត្រូវបាន​រៀបចំឡើង​នា​រយៈពេល​៩​ថ្ងៃក្រោយ​ពេលដែល​តំបន់​ប្រាសាទ សំបូរ​ព្រៃ​គុក​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ត្រូវ​ចុះបញ្ជី​កាលពី​ថ្ងៃទី​៨ ខែកក្កដា នា​កិច្ច​កិច្ចប្រជុំ​លើក​ទី​៤១​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។​

 
Tag:
 តំបន់​ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ