កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd រក​ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​លើ​អាវ ថ្លៃ​ជាងគេ ខណៈ Real នៅ​ទី​៦
18, Jul 2017 , 8:19 am        
រូបភាព
Manchester United ជា​ក្លិប​បាល់ទាត់​ដែល​ទទួលបាន​ថ្លៃឈ្នួល​ពី​ការផ្សាយពាណិជ្ជកម្ម​លើ​ឯកសណ្ឋាន​ថ្លៃ​ជាងគេ​បំផុត​ក្នុងចំណោម​ក្លិប​យក្ស​ទាំង​១០​លើ​លោក​នាពេល​បច្ចុប្បន្ន រហូតដល់ ជាង​៦៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ តាម​ពីក្រោយ​ដោយ FC Barcelona ដែល​ទទួលបាន​ថ្លៃឈ្នួល​ជាង​៦១​លាន​ដុល្លារ ខណៈ Real Madrid នៅ​លេខ​រៀង​ទី​៦ ដោយ​ទទួលបាន​ជាង​២៦​លា​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ TotalSportek​។​



​បន្ទាប់ពី​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​មេ​រិ​ក Chevrolet រយៈពេល​៧​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៥​មក Man Utd បាន​ក្លាយជា​ក្រុម​ដែល​ទ​ទួ​បាន​ថ្លៃឈ្នួលផ្សាយ ពាណិជ្ជកម្ម​លើ​អាវយឺត​ថ្លៃ​ជាងគេ ខណៈ​ក្រុម Barcelona ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​ជប៉ុន Rakuten រយៈពេល​៤​ឆ្នាំ​ក្នុងតម្លៃ​សរុប ២២៨​លាន​ដុល្លារ គិត​ចាប់ពី​ឆ្នាំ ២០០១៧ រហូតដល់ ២០២១​។​

​ចំណែក​លេខ​៣ គឺ​ក្រុម​តោ​ខៀវ Chelsea ទទួលបាន​ពី​ការឧបត្ថម្ភ​លើ​អាវ​ពី​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ជប៉ុន Yokohama ក្នុងតម្លៃ​ជាង​៥២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ ២០១៥​ទៅ​។​

​សម្រាប់​ម្ចាស់​ជើងឯក UEFA Champion League រដូវ​កាល​មុន Real Madrid ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៦ ទទួលបាន​ការឧបត្ថម្ភ​លើ​អាវ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Fly Emirates រយៈពេល​៥​ឆ្នាំ ដោយ​ក្នុង​១​ឆ្នាំ​រកបាន ២៦​លាន​ដុល្លារ​។ ប៉ុន្តែ​កិច្ចសន្យា​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​រំពឹងថា​នឹង​អាច​ទទួលបាន​ថ្លៃឈ្នួល​លើស​ក្រុម Barcelona ឬ Man Utd ទៅទៀត​ជាមួយនឹង​កិច្ចសន្យា​ថ្មី​។​

​រីឯ​ក្រុម​មកពី​ក្របខណ្ឌ Premiere League ៤​ក្រុម​ផ្សេងទៀត​រួមមាន Arsenal ឈរ​នៅ​លេខ​រៀង​ទី​៤ ទទួលបាន ៣៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ពី​ក្រុមហ៊ុន​អាកាសចរណ៍ Fly Emirates​។ Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧ បាន​ថ្លៃឈ្នួល ២៦​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ពី​ធានា​អង់គ្លេស Standard Charted លេខ​៨ ក្រុម Tottenhem Hotspur រកបាន​ជិត​២១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​របស់​ចិន AIA និង Manchester City នៅ​លេខ​៩ ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways រយៈពេល​១០​ឆ្នាំ ដោយ​មួយឆ្នាំ​បាន ជិត​១០​លាន​ដុល្លារ​។​



​សរុបទៅ​ក្រុម​ដែល​មកពី​ក្របខណ្ឌ​កំពូល​អង់គ្លេស English Premiere League មាន​រហូតដល់​ទៅ ៦​ក្រុម ក្នុងចំណោម​ក្រុម​ល្បី​ទាំង​១០​ដែល​អាច​រកចំណូលបាន​ពី​ការផ្សាយពាណិជ្ជកម្ម​លើក​ឯកសណ្ឋាន ក្នុង​វិស័យ​កីឡាបាល់ទាត់​នាពេល​បច្ចុប្បន្ននេះ​៕


Tag:
 ​បាល់ទាត់​
  ផ្សាយពាណិជ្ជកម្ម​លើ​អាវ​
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com