កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd កាន់តែ​ខិតជិត​យកបាន Perisic បន្ទាប់ពី​អវត្តមាន​ជាមួយ Inter នៅ​ចិន​
18, Jul 2017 , 2:30 pm        
រូបភាព
Manchester United សង្ឃឹម​ខ្ពស់ ក្នុងការ​នាំយក​កីឡាករ Ivan Perisic មក​រួម​ក្រុម បន្ទាប់ពី ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ​អវត្តមាន​ចូលរួម​ជាមួយ Inter Milan ក្នុងការ​ប្រកួត​ទេសចរណ៍​កំដៅ​សាច់ដុំ​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា​នេះ​។​



​បើតាម DailyMail ខ្សែបម្រើ​ស្លាប Perisic វ័យ​២៨​ឆ្នាំ មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​ការផ្ទេ​មកកាន់​ទឹកដី Old Trafford ជាមួយនឹង​តម្លៃ ៤៤​លាន​ផោន ជាង​៥៧​លាន​ដុល្លារ​។​

​តំណាង​របស់​ក្រុម​បិសាច​ក្រហម Man Utd បាន​ទៅកាន់​ទីក្រុង Milan ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​សម្រាប់​កីឡាករ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ និង​រំពឹងថា​នឹង​អាច​យក​រូបគេ​មក​ចូលរួម​ជាមួយ Man Utd ទាន់​ពេល​ការប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​លើទឹក​ដី​អាមេរិក​។​

​ជាមួយនឹង​កិច្ចព្រមព្រៀង​នេះដែរ Inter ក៏​ចង់បាន​ខ្សែប្រយុទ្ធ​របស់​បារាំង Anthony Martial មក​រួម​ក្រុម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​ជាការ​ដោះដូរ​រវាង​ក្រុម​ទាំងពី​ផងដែរ​។​

​សូមបញ្ជាក់ថា ម្ចាស់​ជើងឯក Premier League ២០​សម័យកាល បាន​ចំណាយ​១៤០​លាន​ដុល្លារ​រួចមកហើយ បន្ទាប់ពី​នាំយក​កីឡាករ​ពីររូប​គឺ ខ្សែការពារ Victor Lindelof ​ពី Benfica និង​ខ្សែប្រយុទ្ធ Romelu Lukaku ពី Everton៕


Tag:
 បាល់ទាត់​
  Ivan Perisic
  Manchester United
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com