កីឡាជាតិ
ជាតិ
AFF U15៖ ឱកាសទៅវគ្គ១/២របស់កម្ពុជាបាត់បង់ក្រោយចាញ់ម៉ាឡេស៊ី ៤-២
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានបាត់បង់ឱកាសក្នុងការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ U15 ម៉ាឡេស៊ី ៣-២ នាការប្រកួតចុងក្រោយនៅក្នុងពូល B នៃព្រឹត្តិការណ៍ AFF U15 Championship នៅខេត្តឈុនបុរី ប្រទេសថៃ។
U15 ម៉ាឡេស៊ី រកបានគ្រាប់បាល់បញ្ចូលទីចំនួន២គ្រាប់នាំមុខនៅវគ្គទីមួយ ហើយ U15 កម្ពុជា វាយបកបាន២គ្រាប់វិញនៅវគ្គទីពីរ មុនពេលដែលម៉ាឡេស៊ី បន្ថែមបាន២គ្រាប់ទៀត ដោយគ្រាប់ចុងក្រោយគឺការទាត់បាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ដើម្បីបញ្ចប់ជាមួយលទ្ធផលជ័យជម្នះ ៤-២ ។
U15 ម៉ាឡេស៊ី ត្រូវឡើងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវៀតណាម សម្រាប់ក្រុមពូល B ខណៈកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ត្រូវហាលអាវ។
ក្នុងការប្រកួតកន្លងមក U15 ក្រោមការដឹកនាំរបស់លោក Lee Tae Hoon ឈ្នះ២ប្រកួត និងចាញ់៣ប្រកួត។ កម្ពុជាបានឈ្នះហ្វីលីពីន ៤-០ ឈ្នះទីម័រខាងកើត ១-០ តែចាញ់ព្រុយណេ ២-០ ចាញ់វៀតណាម ២-១ និងចាញ់ម៉ាឡេស៊ី ៤-២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com