ពីនេះ ពីនោះ
រវាងពាក្យ «ឥឡូវ» និង «ឥលូវ» តើពាក្យមួយណាត្រឹមត្រូវពិតប្រាកដ?
× មនុស្សមួយចំនួននៅតែប្រកែកគ្នាចំពោះពាក្យ «ឥឡូវ» និង «ឥលូវ» នេះ, អ្នកខ្លះនិយាយថាពាក្យនេះត្រូវសរសេរជាជើងតម្រួត«ឥឡូវ» និងអ្នកខ្លះទៀត បានអះអាងថាពាក្យនេះត្រូវតែសរសេរជាពាក្យរាយ«ឥលូវ»។ តើពាក្យមួយណាត្រឹមត្រូវពិតប្រាកដ?
តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺ«ឥឡូវ» ឬ «ឥលូវ» ក៏បានដែរ។ នាមសព្ទនេះមានន័យថា ប្រាប់សេចក្តីជាបច្ចុប្បន្នកាលថា កាលនេះ, វេលានេះ។ ឧទាហរណ៍៖ ទៅឥឡូវ, ទៅក្នុងវេលានេះ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com