អត្ថបទពាណិជ្ជកម្ម
អ្នកជំនួញ​ឆ្លាត​វៃ​មើលឃើញ​អាជីវកម្ម​កើនឡើង ពី​អតិថិជន​ប្រើប្រាស់​កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​
19, Jul 2017 , 4:06 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក Michael Chai នាយក​គ្រប់គ្រង​រោងភាពយន្ត Legend (​លេ​ជិន​) បានបង្ហាញ​ទឹកមុខ​ញញឹម​រីករាយ ពេល​មើលឃើញ​អតិថិជន​ឈរ​តម្រង់​ជួរ ចាំ​ទិញ​សំបុត្រ​ចូល​មើល​រឿង “​មនុស្ស​ពីងពាង​” ដែលជា​ខ្សែភាពយន្ត​ហូលីវូដ​ថ្មី​ចុងក្រោយ​គេ នៅ​សាខា​រោងភាពយន្ត​ក្នុង​ខណ្ឌទួលគោក កាលពី​ចុង​សប្តាហ៍​កន្លងទៅ ។​
 
​លោក Michael Chai បាន​និយាយថា​៖ «​សប្តាហ៍​ដំបូង​នៃ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ធំៗ​បែបនេះ គឺ​តែងមាន​មនុស្ស​មក​មើល​ច្រើនណាស់ ហើយ​លើក​នេះ​ហាក់ដូច​ជាមាន​អ្នកទស្សនា​ច្រើនជាង​សព្វ​មួយ​ទៅទៀត​» ។​

​អ្នកទស្សនា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ មួយផ្នែក​គឺ​មកពី​ភាពយន្ត​អំពី​វីរជន​មាន​ប្រជាប្រិយ​ភាពខ្លាំង នៅ​គ្រប់កន្លែង​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​នៅមាន​ហេតុផល​មួយទៀត ដែល​ជួយ​ទាក់ទាញ​ទស្សនិកជន​ឲ្យ​ទិញ​សំបុត្រ​យ៉ាងច្រើន​កុះករ​កាលពី​ថ្ងៃ​សៅរ៍ នោះ​គឺ​ការបញ្ចុះ​តម្លៃ ៥០% សម្រាប់​រាល់​ការទិញ​សំបុត្រ​ទាំងអស់ ប្រសិនបើ​អតិថិជន​ទូទាត់​ដោយ​ប្រើ​កម្មវិធី​ទូទាត់​តាម​ទូរស័ព្ទដៃ ដោយ​មិន​ប្រើ​សាច់ប្រាក់​ជា​កម្មវិធី​ថ្មី​មួយ ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ។​

​លោក Michael Chai បាន​បន្ថែមទៀតថា​៖ «​ពិតណាស់ យើង​ឃើញថា​អតិថិជន​កាន់តែច្រើន កំពុង​ប្រើ​កម្មវិធី ផាយ ផេ (Pi Pay) តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​ទិញ​សំបុត្រ​កុន ហើយ​ជាក់ស្ដែង​ណាស់​ពួកគេ​ចង់​ទទួលបាន​ការបញ្ចុះ​តម្លៃ ហើយ​ការប្រើប្រាស់​កម្មវិធី​នេះ​ក៏មាន​ភាពងាយស្រួល​ដែរ​» ។​

​កម្មវិធី​ទូរស័ព្ទ Pi Pay ដែល​បាន​អភិវឌ្ឍ​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ដំបូង​គេ​នៅ​កម្ពុជា ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​អស់​រយៈពេល​ប្រមាណ​ពីរ​-​បី​សប្តាហ៍​ហើយ ។ គេ​ក៏​សម្គាល់​ឃើញថា Pi Pay ក៏បាន​កើនឡើង​ជាច្រើន នៅតាម​ហាង​ទំនិញ ភោជនីយដ្ឋាន រោងភាពយន្ត និង​ទីតាំង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ។​

​លោក គួច សុខលី នាយក​គ្រប់គ្រង​ក្រុមហ៊ុន CBM ដែល​ចាត់ចែង​ហាង Tous les Jours ភោជនីយដ្ឋាន Domino's Pizza និង​ភោជនីយដ្ឋាន​ដែលមាន​ម៉ាក​យីហោ​ល្បីៗ​មួយចំនួនទៀត បាន​លើកឡើងថា​៖« កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ មិន​ត្រឹម​តែមាន​ភាព​ទាក់ទាញ​អតិថិជន ដែល​អាច​ទទួល​បានកា​រ​បញ្ចុះតម្លៃ​ច្រើនៗ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ល្អ​សម្រាប់​អាជីវករ​ដែល​ទទួលយក​ការទូទាត់​តាមរយៈ​កម្មវិធី​ទាំងនេះ​ផងដែរ​» ។​

​លោក គួច សុខលី បាន​បន្ថែមថា​៖ «​យើង​ចូលចិត្ត​កម្មវិធី​នេះ ព្រោះ​វា​អាចជួយ​នាំ​អតិថិជន​ថ្មីៗ​ឲ្យ​មក​ហាង​យើង​កាន់តែច្រើន ហើយ​វា​ក៏​ធ្វើ​ជួយ​ធ្វើ​ឲ្យ​ដំណើរ​ការលក់​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព ព្រោះ​ដំណើរ​ការលក់​នឹងមាន​ភាព​រហ័ស​ជាង​មុន ហើយ​យើង​មិនចាំបាច់​ចំណាយពេល​ចាត់ចែង​សាច់ប្រាក់​ច្រើន ដែល​មានន័យថា បុគ្គលិក​របស់​យើង​អាច​ផ្តោតលើ​ការបំរើ​អតិថិជន ដែល​មក​ទទួលទាន​ក្នុង​ហាង​របស់​យើង​» ។​

​នៅឯ​ខាង​រោងភាពយន្ត​វិញ លោក ជា មករា ជា​អតិថិជន​ម្នាក់​គាត់​រីករាយ​ញញឹម​ញ​ញ៉ែម ដោយ​គាត់​បាន​ទិញ​សំបុត្រ​កុន​សម្រាប់​ខ្លួនឯង និង​គ្រួសារ​ក្នុងតម្លៃ​ពិសេស​ត្រឹម ៥០% ព្រោះ​គាត់​ប្រើ​កម្មវិធី Pi Pay ។​

​លោក មករា បាន​និយាយថា​៖ «​ពិតណាស់ ការបញ្ចុះ​តម្លៃ​គឺជា​អត្ថប្រយោជន៍​ធំ​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​អ្នកណា​ក៏​ចង់​ចំណេញ​បន្តិចបន្តួច​ដែរ មិន​អញ្ចឹង​? ប៉ុន្តែ លើសពីនេះ​ទៀត កម្មវិធី​នេះ​ងាយស្រួល​ប្រើ ស្ទើរតែ​លឿន​ជាង​ការ​ចាយលុយ​ធម្មតា​ទៅទៀត និង​មាន​សុវត្ថិភាព​ខ្ពស់ ព្រោះ​ខ្ញុំ​មិនចាំបាច់​កាន់​សាច់ប្រាក់​ច្រើន​ក្នុង​ដៃ នៅពេល​ខ្ញុំ​ទៅ​ដើរ​ហាង​ទិញ​ទំនិញ ភោជនីយដ្ឋាន ឬ​មក​មើល​កុន​ជាដើម​» ។​

​លោក​បន្ថែមថា​៖ «​ក្រោយ​ចេញពី​មើល​កុន​ទៅ ខ្ញុំ​នឹង​នាំ​កូនប្រុស​ញ៉ាំ​ភី​ហ្សា​នៅ Domino's Pizza ហើយ​នៅ​ទីនោះ ក៏មាន​ការបញ្ចុះ​តម្លៃ ៥០% ផងដែរ ។ មើលទៅ ខ្ញុំ​ប្រហែលជា​ត្រូវ​បញ្ចូល​លុយ​ក្នុង​គណនី Pi Pay របស់ខ្ញុំ​ថែមទៀត ក្នុងពេល​ឆាប់ៗ​នេះហើយ​» ។​

​នាពេល​បច្ចុប្បន្ននេះ ក្នុងដំណាក់កាល​បណ្តោះអាសន្ន ឬ​ដំណាក់កាល​សាកល្បង ការបញ្ចូល​ទឹកប្រាក់​ទៅក្នុង​កម្មវិធី Pi Pay តម្រូវ​ឲ្យ​អ្នកយក​លុយ​ទៅ​បញ្ចូល នៅតាម​បញ្ជរ Pi Pay ដែលមាន​ច្រើន​ទីតាំង​នៅតាម​ហាង​ដៃគូ ឬ​តាម​ម៉ាស៊ីន Pay & Go នៅ​ទូទាំង​រាជធានី​ភ្នំពេញ ។​

​ប៉ុន្តែ ក្រុមហ៊ុន​មាន​ព័ត៌មាន​ពិសេស ឆាប់ៗ​នេះ​ការបញ្ចូល​ប្រាក់​ទាំងអស់ អាច​នឹង​ធ្វើឡើង​ដោយផ្ទាល់ តាមរយៈ​ការផ្ទេរ​ចេញពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ​ជាច្រើន​ដែល​ក្រុមហ៊ុន​នឹង​សហការ ។​

​លោក Tomas Pokorny នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pi Pay បាន​និយាយថា​៖ «​ឆាប់ៗ​នេះ យើង​នឹង​អាច​ប្រកាស​ខ្លួន​ថា ជា​កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ១០០% ពី​ដើម​ដល់​ចុង ហើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ យើង​នឹង​ប្រកាស​ដៃគូ​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ដែល​ទាំងអស់គ្នា ទាំង​ដៃគូ​ពាណិជ្ជកម្ម និង​អតិថិជន​របស់​យើង នឹង​ក្លាយជា​ក្រុមគ្រួសារ Pi Pay ដ៏​ធំ​មួយ​» ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com