អត្ថបទពាណិជ្ជកម្ម
ឈុត​អាហារ​ពេល​ល្ងាច​ថ្មី​ដែល​មិនអាច​មើលរំលង​នៅ​ផាក​កាហ្វេ​រាល់​ល្ងាចៗ​
19, Jul 2017 , 4:32 pm        
រូបភាព
​កាន់តែ​ពិសេស​ទៀត​ហើយពី​ភោជនីយដ្ឋាន​ផាក​កាហ្វេ​សម្រាប់​ពាក់កណ្តាល​ខែកក្កដា​នេះ​តទៅ លោកអ្នក​អាច​រីករាយ​ជាមួយ​ឈុត​អាហារ​ពេល​ល្ងាច​ថ្មី​ដែលមាន​ពីរ​ជម្រើស​គឺ អាហារ​ឈុត​ទី​១ បាយ​ទា​ផាក​ឡូ​វ  និង អាហារ​ឈុត​ទី​២ មី​ទា​ផាក​ឡូ​វ ដោយ​ក្នុង​ឈុត​នីមួយៗ រួមមាន​៖ សាឡាដ​ចំរុះ ១​ចាន គឹម​ឈី ១​ចាន និង ផ្លែ​ប៉ោម​ស្រស់ ១​ចាន ដែលមាន​ការរៀបចំ​សំរិត​សំ​រ៉ាង​ថ្មី​ពិសេស​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ប្លែក​មាត់​ដោយ​មិន​ប្រើ​ប៊ីចេង​ហើយ​តម្លៃ​យ៉ាង​ពិសេស​ទៀតផង​។

ឈុត​អាហារ​ពេល​ល្ងាច​ទាំងពីរ​ឈុត​នេះ​គឺ​បាន​បង្កើត​ឡើងជា​សម្រាប់​អតិថិជន​អាច​រីករាយ​ជួបជុំ​មិត្ត​ភ​ក្ត័ ក្រុមការងារ និង ក្រុមគ្រួសារ​បន្ទាប់ពី​បញ្ចប់​ម៉ោង​ការងារ អាជីវកម្ម​ផ្សេងៗ គឺអាច​ទទួលទាន​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ បង្កើន​ភាព​ស្និត​ស្នាល​រវាង​គ្នា​និង​គ្នា​។



ជាពិសេស​គឺ​ចំណេញ​ពេលវេលា​ក្នុងការ​ចំអិនម្ហូប​អាហារ​ពេល​ល្ងាច និង សន្សំសំចៃ​ថវិកា​បាន​មួយចំនួន​ផងដែរ ហើយ​អាច​លំហែ​អារ​ម្ម​ណ៌​តានតឹង​ពី​ការងារ រកស៊ី​បាន​យ៉ាង​ល្អ ជាមួយ​បរិយាកាស​ស្អាត ស្រស់បំព្រង​របស់​ហាង​ផាក​កាហ្វេ​ដែរនោះ​។ លោកអ្នក​អាច​ស្វែងរក​ឈុត​អាហារ​ពេល​ល្ងាច​ដ៏​ពិសេស​នេះ​នៅ​សាខា​ចំបង​របស់​ផាក​កាហ្វេ​គឺ​នៅ​សាខា​៖

-​    ​Park Café Parkway (​ទីតាំង​ទល់មុខ​ផាក​វ៉េ​ស្ខែ​រ​)
-​    ​Park Café Sovanna (​ទីតាំង​ច្រកចូល​ផ្សារ​សុ​វណ្ណា​ទី​១)
-​    ​Park Café Santhormuk (​ទីតាំង​ទល់មុខ​ពេទ្យ​អង្គរធំ ផ្លូវ​កម្ពុជា​ក្រោម​)
-​    ​Park Café BKK-Trasak Paem  (​ទីតាំងនៅ​លើផ្លូវ​ត្រសក់ផ្អែម ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៧៨)
-​    ​Park Café Pasture (​ទីតាំងនៅ​លើផ្លូវ​ប៉ាស្ទ័រ ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​៣៦០)
-​    ​Park Café Bak Touk (​ទីតាំង​លើ​មុខ​វិទ្យាល័យ​បាក់​ទូក​)

​មាន​លក់​ចាប់ ពី​ម៉ោង​៥​ល្ងាច​តទៅ ជាមួយ​ស្ទុ​ក​មានកំណត់​។​    ​

​ក្រៅពី​ឈុត​អាហារ​ពេល​ល្ងាច​ថ្មី​នេះ ផាក​កាហ្វេ​ក៏មាន​បំរើ​ជូន​លោកអ្នក​នូវ​គុយទាវ បាយ កាហ្វេ​ភ្នំពេញ​និង​អ៊ីតាលី ជាច្រើន​មុខ​ទៀត​ដែលមាន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ផ្សេងៗ​សម្រាប់​អតិថិជន​។ ទន្ទឹមនឹងនេះ​ផាក​កាហ្វេ​ក៏ត្រូវ​បាន​អតិថិជន​ជាច្រើន​ចាត់ទុកជា​កន្លែង​ដែល​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​អាហារ​និង​កាហ្វេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ដែល​អតិថិជន​ណាត់គ្នា​ដើម្បី​ពិភាក្សា​ការងារ​ក៏ដូចជា​ជំនួញ​របស់​ពួកគាត់​។ ផាក​កាហ្វេ​ក៏មាន​បន្ទប់​សម្រាប់​ប្រជុំ​ធំ​ទូលាយ និង​បំពាក់​ឧបករណ៍​គ្រប់គ្រាន់​សំរាប់​អតិថិជន​ដែលមាន​បំណង​ស្វែងរក​បន្ទប់​ប្រជុំ​ដែលមាន​តម្លៃ​សមរម្យ​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com