ពីនេះ ពីនោះ
រកស៊ី «​ឡុងចុង​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
29, Apr 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ជាពិសេស​អាជីវក​ដែល​ប្រកប​របរ​ជួញដូរ តែងតែ​និយាយ​ពេញៗ​មាត់​ថា រកស៊ី​«​ឡុងចុង​»​អស់ហើយ​។ ក្នុងន័យនេះ ពួកគេ​ចង់​សំដៅលើ​ការប្រកប​របរ​រកស៊ី​មិន​ចំណេញ ឬ​ខាតដើម​។ ប៉ុន្តែ ពួកគេ​មិនបាន​ដឹងថា​ពាក្យ​នេះ​ជា​ពាក្យ​កម្ចី​មកពី​ភាសាបរទេស​ឡើយ​។ តើពាក្យ «ឡុងចុង» មានប្រភពមកពីប្រទេសណា?



​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​ឡុងចុង​» គឺជា​កិរិយាវិសេសន៍ ឬ​គុណសព្ទ ដែល​ខ្ចី​ពី​ភាសា​ចិន​មក​ប្រើ​។ ពាក្យ​នេះ​មានន័យថា ទាំងអស់​ដែល​ខាតបង់ ឬ​ខូចខាត​ទាំងអស់​។​

​ខាត​ឡុងចុង​; មិនកើត​ការ​ទេ ឡុងចុង​អស់​ទៅហើយ​! ។ ខាតបង់​ឡុងចុង បាត់​ដើម​ទាំងស្រុង លង់​ព្រោះ​យល់​ឃ្វាង តទៅ​ខាងមុខ ត្រូវ​គិត​ត្រូវ​រាង កុំ​គិត​ឱ្យ​ឃ្វាង ដូច​កាល​មុន​ទៀត ៕


© រក្សាសិទ្ធិដោយ thmeythmey.com