ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ លោក ញឹក ប៊ុនឆៃ មិន​វិល​ទៅរក​សម្តេចក្រុមព្រះ​វិញ​ឡើយ
24, Jul 2017 , 6:33 pm        
រូបភាព
លោក រុណ មាត្រា អះអាងថា លោក ញឹក ប៊ុនឆៃ មិន​វិល​ទៅរក​សម្តេចក្រុមព្រះ​វិញ​ឡើយ
លោក រុណ មាត្រា អះអាងថា លោក ញឹក ប៊ុនឆៃ មិន​វិល​ទៅរក​សម្តេចក្រុមព្រះ​វិញ​ឡើយ
​ភ្នំពេញ​៖ លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ បាន​ចេញមុខ​បកស្រាយ​ថា លោក ញឹក ប៊ុនឆៃ ដែលជា​ប្រធាន​ខ្លួន ប្រកាស​ជំហរ​ថា នឹងមិន​ត្រឡប់​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្តេច នរោត្តម រណឫទ្ធិ ជា​ប្រធាន នោះទេ​។



​នៅក្នុង​វីដេអូ​ឃ្លី​ប ដែលមាន​រយៈពេល​ជាង​៦​នាទី ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ញឹក ប៊ុនឆៃ នោះ លោក រុណ មាត្រា បាន​​បដិសេធ​ពាក្យ​ចចាមអារ៉ាម ដែលថា លោក ញឹក ប៊ុនឆៃ រួមទាំង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទាំងមូល មានបំណង​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ខណៈ​មន្ត្រី​មួយចំនួន បាន​ទៅ​ចុះចូល​រួចទៅហើយ​។​

​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ក្នុង​វីដេអូ​ឃ្លី​ប​ដូច្នេះ​ថា​៖«​ពាក្យ ដែលថា លោក ញឹក ប៊ុនឆៃ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​ការ​បំ​ភ្លើ​ស ជាការ​លាប​ព័ណ៌​។ វា ជា​ព័ត៌មាន បំពុល ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនអាច​ទទួលយកបាន​»​។ 

សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ជា​អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ដោយសារ​មានការ​រង្គោះរង្គើ​នៅក្នុង​ផ្ទៃក្នុង លោក​ញឹក ប៊ុនឆៃ ក៏​សម្រេចចិត្ត​ចាកចេញ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​បាន​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ​ខ្លួនឯង កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២0១៦។ រលក​នានា​បាន​បក់ទៅ​លើ​គណបក្ស​ថ្មី​របស់​លោក ញឹក ប៊ុនឆៃ ដោយ​លោក ញឹក ប៊ុនឆៃ និងមន្ត្រី​ដែល​ស្និទ្ធិ​នឹងរូបលោក ត្រូវ​បាន​ដក​ហូត​តំណែងជាបន្តបន្ទាប់​ក្នុង​រដ្ឋាភិបាល៕


Tag:
 ញឹក បុ​ន​ឆៃ​
  រុណ មាត្រា​
  គណបក្ស​ខ្មែរ​រួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com