ជាតិ
ពីនេះ ពីនោះ
រវាង​ពាក្យ «​ពិ​រោះ​» និង «​ពីរោះ​» មួយ​ត្រឹមត្រូវ​?
27, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ជ​ភាគច្រើន សរសេរ​ពាក្យ «​ពិ​រោះ​» និង «​ពីរោះ​» ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ រ​ខុស​ឡើយ​។ ខ្លះ​អះអាងថា​«​ពិ​រោះ​»​ជា​ពាក្យ​ត្រូវ​, ខ្លះ​ថា​«​ពីរោះ​»​ទើប​ជា​ពាក្យ​ត្រូវ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ ប៉ុន្តែ ខុសគ្នា​ត្រង់​ថ្នាក់​នៃ​ពាក្យ​។



​បើជា កិរិយាវិសេសន៍ «​ពិ​រោះ​» មានន័យថា និយាយ​ពិ​រោះ​, ច្រៀង​ពិ​រោះ ។ ពីរោះពិសា​; ពីរោះ​ហាក់ដូច​ឆ្ងាញ់​ពិសា​។ ឧទាហរណ៍​៖ សម្ដី​ពិ​រោះ​ពិសា​; និយាយ​ពីរោះពិសា ។​

​បើជា គុណសព្ទ «​ពីរោះ​» មា​នន​ន័យ​ថា ដែល​ស្រួល​ស្ដាប់​, ល្អ​ស្ដាប់​, ឆ្ងាញ់​ត្រចៀក​, ដែលមាន​ទំនង​សូរសព្ទ​គួរ​ឲ្យ​ចង់​ស្ដាប់​។ ឧទាហរណ៍​៖ សំឡេង​ពីរោះ​, សម្ដីពីរោះ​, ពាក្យពីរោះ ៕


© រក្សាសិទ្ធិដោយ thmeythmey.com