បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រាវជ្រាវ​បានដាក់​ភាសា​ចាម​ក្នុង​កម្រិត​ប្រកាសអាសន្ន​
28, Jul 2017 , 8:19 pm        
រូបភាព
លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងអក្សរចាម។ រូបថត៖ អ៊ីសា រ៉ហានី
លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងអក្សរចាម។ រូបថត៖ អ៊ីសា រ៉ហានី
​ភ្នំពេញ​៖ អ្នកសិក្សា​ស្រាវជ្រាវ​ភាសា​ចាម​មួយរូប​នៅ​កម្ពុជា បានដាក់​ភាសា​ចាម​ក្នុង​កម្រិត​អាសន្ន នៅពេលដែល​ភាសា​នេះ មិនសូវមាន​អ្នកប្រើប្រាស់​។ លោក ឡឹប កើ អ្នកស្រាវជ្រាវ​ភាសា និង​អក្សរ​ចាម បាន​សង្កេតឃើញថា ភាសា​ចាម​កំពុង​ត្រូវបាន​គេបោះបង់ និង​នៅតាម​សហគមន៍​ចាម​ខ្លះ ការប្រើប្រាស់​មាន​ចំនួន​តិចតួច ឬ​ខ្លះ​បាន​បោះបង់ចោល​តែម្តង  ដោយ​ជំនួស​មកវិញ​នូវ​ភាសា​ផ្សេង ដូចជា​ភាសា​ខ្មែរ និង​ម៉ា​ឡេ​ជាដើម​។​



​លោក ឡឹប កើ បានកត់សម្គាល់​នូវ​ចំណុច​ពីរ ដែល​រុញ​ឲ្យ​ភាសា​ចាម​នៅ​កម្ពុជា  ស្ថិតក្នុង កម្រិត​មួយ​ដែល​គួរ​ឲ្យ​បារម្ភ​។ ចំណុច​ទាំងនោះ​មាន ការមិនយល់​ច្បាស់​ពី​ការប្រើប្រាស់​ភាសា នៅក្នុង​សហគមន៍​ចាម និង​ការមិន​ឲ្យ​តម្លៃ ឬ​ទម្លាក់​តម្លៃ​នៃ​ភាសា​ខ្លួន​ជាដើម​។ ចំណែក​ការ សិក្សា​កន្លងមក ប្រជាជន​នៅតាម​ទីប្រជុំជន ដែលមាន​អត្រា​បោះបង់​ភាសា​ចាម​ច្រើនជាងគេ​។​

​ការយល់ឃើញ​របស់​អ្នកស្រាវជ្រាវ​ផ្នែក​ភាសា នេះ​មិនមែនជា​កំហុស​អ្នកណាម្នាក់​នោះទេ តែ​វា​ជាការ​វិវត្តន៍​នៅក្នុង​សង្គម​ទូទៅ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជន ដើម្បី​រក​ផ្លូវ​ដោះស្រាយ​។ សម្រាប់​លោក ឡឹប កើ ដំណោះស្រាយ​នៅ​ចំពោះមុខ គឺ​យុវជន​ចាម ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​ភាសា​ខ្លួនឯង​ឡើងវិញ​ឲ្យ​បាន​ទូលំទូលាយ និង​ចំពោះ ដំណោះស្រាយ​នៅពេល​អនាគត យុវជន​ត្រូវ​រួមគ្នា​ចងក្រង​ភាសា​ចាម​ទុកជា​ឯកសារ សម្រាប់ ក្មេងៗ​ជំនាន់​ក្រោយ ចៀសវាង​ការ​ប្រ​ងើយ​កន្តើយ ដែល​នាំ​ឲ្យ​ភាសា​នេះ អាច​បាត់បង់​ជា យថាហេតុ​៕

​ដើម្បី​ឲ្យ​កាន់តែច្បាស់ សូម​ស្តាប់​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡឹប កើ ដែល​បទ​សម្ភាស​នេះ​ធ្វើឡើង​នៅក្នុង​ប​ឋ​កថា​និយាយ​ពី «​ស្ថានភាព​បច្ចុប្បន្ន​នៃ​ភាសា​ចាម​» ដែល​រៀបចំឡើង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៧ សូម​អញ្ជើញ​ស្តាប់​






Tag:
 ភាសា​ចាម​
  ឡឹប កើ
© រក្សាសិទ្ធិដោយ thmeythmey.com