ជាតិ
លោក ទៀ បាញ់ ទទួល​គោរមងារ​ជា «សម្ដេច​ពិជ័យ​សេនា​»
29, Jul 2017 , 10:47 am        
រូបភាព
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទទួលគោរម​ងារ​ជា «​សម្តេច ពិជ័យ​សេនា​» ពី​ព្រះមហាក្សត្រ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។


ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ «​សម្ដេច​ពិជ័យ​សេនា​»  ដល់​លោក ទៀ បាញ់ ។ លោក ទៀ បាញ់ បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

យោងតាមព្រះរាជក្រឹត្យ ការផ្តល់គោរមងារជាសម្តេចពិជ័យសេនា ដល់លោក ទៀ បាញ់ គឺដោយសារព្រះមហាក្សត្រ​ ទ្រង់យល់ថា លោក ទៀ បាញ់ ជាមេដឹកនាំដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ។ ព្រះមហាក្សត្រ ទ្រង់យល់ទៀតថា លោក ទៀ បាញ់ បានជួយដឹកនាំប្រទេសកម្ពុជា និងបានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់  ដែលនាំឲ្យប្រទេសជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍ។

តាមរយៈព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រ ទ្រង់ចាត់ទុកលោក ទៀ បាញ់ ជាមេដឹកនាំ ដែលមានស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា៕


Tag:
 ទៀ បាញ់
  គោរមងារ
  ពិជ័យសេនា
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com