ពីនេះ ពីនោះ
ការបន្តរ​ពូជ​របស់​ថនិកសត្វ​
05, Aug 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ថនិកសត្វ​សឹងតែ​ទាំងអស់​ជាស​ត្វ​វី​វី​ប៉ា​។ កូន​វា​កើត​មកជា​សត្វ​តូចៗ​មា​នរូ​រាង​ដូច​មេបា​។ អូវុល​របស់​មេ​រួមជាមួយ​ទឹកកាម​របស់​បា​អាច​បង្ក​កំណើត ហើយ​លូតលាស់​នៅក្នុង​ស្បូន​របស់​សត្វ​មេ ។ នៅ​ទីនោះ វា​ប្រែក្លាយ​បន្តិច​ម្ដងៗ​ទៅជា​គភ៌​ដោយ​ត្រាំ​នៅក្នុង​ទឹកភ្លោះ ហើយ​ទទួល​សារធាតុចិញ្ចឹម​និង​អុកស៊ីសែន​តាមរយៈ​សុក​។ ដំណើរការ​នេះ​ហៅថា ផើម មានគភ៌ ឬ​ពពោះ​។ រយៈពេល​ផើម​ប្រែប្រួល​ទៅតាម​ប្រភេទ​សត្វ​៖ ២១​ថ្ងៃ​ចំពោះ​កណ្ដុរ​, ២​ខែ​ចំពោះ​ឆ្កែ​និង​ឆ្មា​, ជាង​៩​ខែ​ចំពោះ​មនុស្ស​, ជាង​មួយឆ្នាំ​ចំពោះ​សត្វ​អូដ្ឋ​, ជិត​២​ឆ្នាំ​ចំពោះ​ដំរី​។ ពេល​កើត​មកហើយ កូន​ថនិកសត្វ​ប៉ៅ​ដោះ​មេ​វា​។ ទឹកដោះ​មាន​ជាតិ ស្ករ ខ្លាញ់ អំបិល ប្រូតេអ៊ីន និង​វ៉ី​តា​មីន​នានា ដែល​កូន​ត្រូវការ​ដើម្បី​លូតលាស់​។​



(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖​សត្វ​នៅ​កម្ពុជា និង​នៅ​ទី​ដ៏​ទៃ ។
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​






© រក្សាសិទ្ធិដោយ thmeythmey.com